ទីផ្សារ E-commerce logistics ឬ E-logistic នៅតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងមានកំណើនទ្វេដងជារៀងរាល់ឆ្នាំក្នុងអត្រា ២០.១៦% ក្នុងដំណាក់ពីឆ្នាំ ២០២១ ដល់ ២០២៦។
ទំហំទីផ្សារ «ដឹកជញ្ជូនទំនិញអនឡាញ» (ការដឹកជញ្ជូនទំនិញអនឡាញ ឬការគ្រប់គ្រងការដឹកជញ្ជូនទំនិញរបស់ស្ថាប័នពាណិជ្ជកម្មមួយដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាអនឡាញ មានដូចជា គេហទំព័រ ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាផ្សារអនឡាញ។ល) នៅ អាស៊ីអាគ្នេយ៍ គ្រោងនឹងសម្រេចបាន ៥៨.៩៣ ពាន់លានដុល្លារអាម៉េរិក ដោយមានកំណើនទ្វេដងជារៀងរាល់ឆ្នាំ (CAGR) ក្នុងអត្រាប្រមាណ ២០.១៦% ក្នុងអំឡុងពីឆ្នាំ ២០២១ ដល់ ២០២៦ នេះបើតាមរបាយការណ៍ស្ដីពីទីផ្សារដឹកជញ្ជូនទំនិញអនឡាញ (E-commerce logistics) របស់ Technavio។
កត្តាជំរុញដ៏សំខាន់សម្រាប់ទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅ អាស៊ីអាគ្នេយ៍
កត្តាជំរុញដ៏សំខាន់មួយដែលជួយឱ្យទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅ អាស៊ីអាគ្នេយ៍ មានកំណើនខ្ពស់ នោះគឺការកើនឡើងនៃពាណិជ្ជកម្មសង្គម។ ពាណិជ្ជកម្មសង្គមទាក់ទងនឹងការប្រើប្រាស់បណ្ដាញសង្គម និងថ្នាលបច្ចេកវិទ្យាអនឡាញ ឬហៅថា ផ្សារអនឡាញ ដើម្បីជួយដល់សកម្មភាពទិញដូរទំនិញ និងសេវាកម្មតាមអនឡាញ។
ថ្នាលពាណិជ្ជកម្មសង្គមបង្កលក្ខណៈងាយស្រួលសម្រាប់អន្តរកម្មសង្គមដោយយោងទៅលើការប្រស្រាយទាក់ទង និងបទពិសោធន៍អ្នកប្រើប្រាស់។ បណ្ដាក្រុមហ៊ុនធំៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, Youtube, Pinterest, Snapchat ជាដើម នាំមកនូវឱកាសសម្រាប់ពាណិជ្ជកម្មសង្គម តាមរយៈថ្នាលបច្ចេកវិទ្យារបស់ពួកគេ។
អ្នកប្រើប្រាស់អាចមើលផលិតផល និងការរៀបរាប់លម្អិតអំពីផលិតផលដែលមាននៅក្នុងការផ្សាយពាណិជ្ជកម្មនៅលើថ្នាលបច្ចេកវិទ្យារបស់ប្រព័ន្ធផ្សព្វផ្សាយ ហើយអាចសម្រេចចិត្តថាទិញ ឬមិនទិញក្រោយពីបានប្រៀបធៀប និងពិចារណា។
និន្នាការនៃទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅ អាស៊ីអាគ្នេយ៍
ការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងវិស័យដឹកជញ្ជូនទំនិញអនឡាញ គឺជានិន្នការនៃទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅ អាស៊ីអាគ្នេយ៍ ដែលត្រូវបានព្យាករថា នឹងមានផលវិជ្ជមាននៅប៉ុន្មានឆ្នាំខាងមុខ។ ការរីកចម្រើននៃបច្ចេកវិទ្យាត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសថ្មីៗសម្រាប់ទីផ្សារមួយប្រភេទនេះ៕