ក្រសួងការងារ ទើបតែចេញសេចក្តីថ្លែងការណ៍មួយនាព្រឹកថ្ងៃទី ២១ កញ្ញា ស្ដីពីការដំឡើងប្រាក់ឈ្នួលដល់កម្មករកម្មការិនីរោងចក្រ សម្រាប់ឆ្នាំ ២០២៣។
ក្នុងកិច្ចប្រជុំនាពេលកន្លង ភាគីតំណាងកម្មករ កម្មការិនី បានទាមទារប្រាក់ឈ្នួលអប្បបរមា ៣ តួលេខផ្សេងគ្នា គឺ ២០៦ ដុល្លារ, ២១០ ដុល្លារ និង ២១៣ ដុល្លារ ខណៈដែលតំណាងរោងចក្របានដំឡើងដល់ ១៩៨ ដុល្លារ។ ចំណែកតំណាងរដ្ឋាភិបាលវិញ បានជ្រើសយកតួលេខ ១៩៨ ដុល្លារ។
ក្រោយការបោះឆ្នោតជ្រើសរើសតួលេខខាងលើ និងដោយយោងទៅតាមលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខ ១៩៨ ដុល្លារ ជូនរដ្ឋមន្ត្រីក្រសួងការងារ ពិនិត្យ សម្រេច។
ក្រោយការពិនិត្យ ពិភាក្សា រាជរដ្ឋាភិបាលក៏សម្រេចបន្ថែមថវិការដ្ឋ ០២ ដុល្លារ ពីលើប្រាក់ឈ្នួល ១៩៨ ដុល្លារ។ ដូច្នេះ ប្រាក់ឈ្នួលសរុបសម្រាប់កម្មករ កម្មការិនីនៅឆ្នាំ ២០២៣ នឹងមានចំនួន ២០០ ដុល្លារអាម៉េរិក។