យោងតាមទិន្នន័យរបស់ រដ្ឋាភិបាលថៃ ដែលប្រកាសកាលពីម្សិលមិញ ប្រាក់ចំណូលបានពីសកម្មភាពទេសចរណ៍របស់ប្រទេសនេះក្នុងឆ្នាំ ២០២៣ នឹងសម្រេចបាន ៦៤.៥ ពាន់លានដុល្លារ ប្រហែល ៨០% ធៀបនឹងដំណាក់កាលមុនសម័យកូវីដ-១៩។
អ្នកនាំពាក្យរបស់ រដ្ឋាភិបាលថៃ Anucha Burapachaisri បានឱ្យដឹងថា វិស័យទេសចរណ៍ងើបឡើងវិញ ៨០% ធៀបនឹងដំណាក់កាលមុនកូវីដ-១៩ នៅក្នុងឆ្នាំ ២០២៣។ ប្រាក់ចំណូលបានពីភ្ញៀវបរទេសអាចឡើងដល់ ៤០.៦ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលដែលទេសចរក្នុងស្រុករួមចំណែកប្រហែល ២៣.៨ ពាន់លានដុលលារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
យោងតាមលោក Anucha Burapachaisri ប្រទេសថៃ កំពុងស្ថិតនៅលើផ្លូវងើបឡើងវិញ ហើយរដ្ឋាភិបាលក៏យល់ថា ផែនការកែលំអរសកម្មភាពជំនួញរបស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍នឹងសមស្របជាមួយចំនួនភ្ញៀវដែលកាន់តែកើនឡើង ពិសេសគឺនៅក្នុងរដូវកាលពេញនិយមនាចុងឆ្នាំ។
វិស័យទេសចរណ៍ធ្លាប់ជាចលករដែលជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ ដោយវារួមចំណែក ១៨% ទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP)។ កាលពីឆ្នាំ ២០១៩ ប្រទេសថៃ ធ្លាប់ទទួលទេសចររហូតដល់ ៣៩ លាននាក់ ដែលចំណាយប្រាក់ ៩១ ពាន់លានដុល្លារ។ ប៉ុន្តែ ១ ឆ្នាំបន្ទាប់ពីកូវីដ-១៩ បានផ្ទុះឡើង ប្រាក់ចំណូលពីភ្ញៀវបរទេសនៅ ប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ៨.៩ ពាន់លានដុល្លារ៕