Skip to content

អនិច្ចាណាស់!! ទិន ហ្វ៊ី មានទ្រព្យសម្បតិ្តរាប់លានដុល្លារ តែមិនមាន…

ដូចដែលធ្លាប់បានស្គាល់ហើយថា តារាប្រុស ទិន ហ្វ៊ី ឬមានឈ្មោះថា Stephen Chow គឺជាតារាសម្ដែងដែលល្បីខ្លាំងបំផុតរបស់ហុងកុង តាមរយៈខ្សែភាពយន្ដធំ និងរឿងភាគបែបកំប្លែង កលល្បិច សមត្ថភាពស្ដេចល្បែង វាយប្រហារ ក្បាច់គុន និងក្រមិចក្រមើម ជាហេតុធ្វើឱ្យអ្នកគាំទ្រជាជនជាតិខ្មែរ និងបណ្ដាជនជាតិដទៃទៀតស្គាល់រូបលោកយ៉ាងច្បាស់។ បើតាម វីគីភីឌៀ បានបញ្ជាក់យ៉ាងច្បាស់ថា មកទល់បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិជាង 950 លានដុល្លារ។

 

មកទល់ពេលនេះ តារាប្រុសរូបនេះមានវ័យ 55 ឆ្នាំហើយ បើទោះបីក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តមចាយមិនអស់ក្ដី តែជាអកុសល តារាប្រុសមួយដួងនេះមិនមានភរិយាទេ (ពិតជាគួរឱ្យអនិច្ចាណាស់)។ តែបើតាមសារព័ត៌មានចិនជាច្រើនធ្លាប់បានចេញផ្សាយកន្លងមកថា តារាប្រុសហុងកុងល្បីល្បាញម្នាក់នេះ ធ្លាប់មានស្រីកំណាន់ចិត្តជាច្រើន ហើយមាននារីរាប់ពាន់នាក់ត្រូវខូចចិត្តដោយសារលោក អាចនិយាយបានថា មូលហេតុដែលលោកមិនព្រមរៀបការនោះគឺ មកពីភាពស្រស់សង្ហារបស់លោក។

គួរបញ្ជាក់ផងដែរថា បើនិយាយពីការងាររបស់ ទិន ហ្វ៊ី វិញ ចាប់ពីឆ្នាំ 2008 រហូតទល់ពេលនេះ លោកបានប្ដូរពីតារាសម្ដែង មកជាអ្នកដឹកនាំរឿងវិញម្ដង ហើយថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់ ហូលីវូដ ដើម្បីធ្វើការដឺកនាំរឿងថ្មីមួយរបស់អាមេរិកនៅឆ្នាំ2017នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *