Acciona Energía (អេស្ប៉ាញ) កាលពីថ្ងៃទី ១៤ កញ្ញា បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងទិញភាគហ៊ុន ៥០% របស់ The Blue Circle (សិង្ហបុរី) ដើម្បីក្លាយជាដៃគូសហការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ស្ថាបនា និងដំណើរការប្រព័ន្ធនៃបណ្ដាគម្រោងថាមពលកកើតឡើងវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមកិច្ចព្រមព្រៀងខាងលើ ការទិញដូរដំបូងគឺ ៣៤ ពាន់ដុល្លារអាម៉េរិក ត្រូវបាន Acciona Energía ចំណាយសម្រាប់ទិញភាគហ៊ុន ៥០% របស់ The Blue Circle រួមជាមួយនឹងកិច្ចសន្យាផ្ដល់ទុនវិនិយោគឡើងដល់ ១១៣.៥ លានដុល្លារ សម្រាប់បណ្ដាគម្រោងដែលត្រៀមរួចរាល់ក្នុងការស្ថាបនា។
ក្រោយពីការទិញដូរបានរួចរាល់ជាស្ថាពរ Acciona Energía នឹងក្លាយជាភាគហ៊ុនិកធំបំផុតរបស់ The Blue Circle។ នេះគឺជាលើកដំបូងបង្អស់ដែល Acciona Energía អភិវឌ្ឍ ស្ថាបនា និងដំណើរការគម្រោងនានានៅ អាស៊ីអាគ្នេយ៍។
លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិរបស់ The Blue Circle បានឱ្យដឹងថា ក្រុមហ៊ុននេះបានអភិវឌ្ឍគម្រោងអគ្គិសនីកម្លាំងខ្យល់មួយចំនួននៅ អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ ២០១៣ ហើយគិតមកដល់ពេលនេះ ក្រុមហ៊ុននេះបាននាំមុខគេនៅក្នុងប្រទេសមួយចំនួននៅតំបន់នេះ ដោយមានមូលនិធិកាន់កាប់ដីធ្លីប្រមាណ ៩៤,៤៧៥ ហិកតា។
«កិច្ចសហការយុទ្ធសាស្ត្រជាមួយនឹង Acciona Energía នៅក្នុងអំឡុងថាមពលកកើតឡើងវិញកំពុងរីកចម្រើនក្នុងតំបន់ នឹងជួយឱ្យ The Blue Circle សម្រេចបានកំណើនលេចធ្លោក្នុងពេលខាងមុខ» លោក Duguet ឱ្យដឹងដូច្នេះ។
លោក Rafael Mateo នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Acciona Energía បញ្ជាក់ថា «ក្រោយការវិនិយោគនៅ អូស្ត្រាលី យើងពិតជាចង់សហការជាមួយ The Blue Circle នៅក្នុងទីផ្សារថាមពលកកើតឡើងវិញរបស់ អាស៊ីអាគ្នេយ៍។ ហើយការសហការនេះ បើកផ្លូវឱ្យមានឱកាសរីកចម្រើនថ្មីសម្រាប់យើង»៕