របាយការណ៍ប្រចាំឆ្នាំរបស់ អាស៊ាន (ASEAN) បានសង្កត់ធ្ងន់ថា ការងើបឡើងវិញយ៉ាងលឿនបានបង្ហាញអំពីសមត្ថភាពនៃការទប់ទល់ និងកម្លាំងទាក់ទាញរបស់ អាស៊ាន ក្នុងនាមជាតំបន់វិនិយោគធំមួយរបស់ពិភពលោក និងជាចលករនៃកំណើន FDI។
កាលពីថ្ងៃទី ១៤ កញ្ញា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី ២៥ បានប្រកាសរបាយការណ៍វិនិយោគអាស៊ាន (AIR) ឆ្នាំ ២០២២ ក្នុងមូលបទ «ស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតសកល និងសម្រួលការវិនិយោគ»។
របាយការណ៍ខាងលើបានបង្ហាញថា លំហូរទុនផ្ទាល់ពីបរទេស (FDI) ចូលមកកាន់តំបន់អាស៊ាន បានកើន ៤២% ឡើងដល់ ១៧៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ នេះគឺជាកំណើនខ្ពស់បំផុតនៅចំពោះមុខជំងឺរាតត្បាតកូវីដ-១៩ និងការកែប្រែស្ថានការណ៍នៃឱនភាពសេដ្ឋកិច្ចដែលកើតឡើងដោយសារ កូវីដ-១៩ ក្នុងឆ្នាំ ២០២០។
របាយការណ៍ប្រចាំឆ្នាំរបស់ អាស៊ាន (ASEAN) បានសង្កត់ធ្ងន់ថា ការងើបឡើងវិញយ៉ាងលឿនបានបង្ហាញអំពីសមត្ថភាពនៃការទប់ទល់ និងកម្លាំងទាក់ទាញរបស់ អាស៊ាន ក្នុងនាមជាតំបន់វិនិយោគធំមួយរបស់ពិភពលោក និងជាចលករនៃកំណើន FDI។
បណ្ដាសមាជិកអាស៊ាន (AMS) បានប្រឹងប្រែងក្នុងការផ្ដល់អំណោយផលដល់ការវិនិយោគក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ការសម្រួលលើការវិនិយោគនៅ អាស៊ាន (AIFF) ក្នុងឆ្នាំ ២០២១ បានបង្ហាញអំពីការសន្យារបស់ អាស៊ាន នៅក្នុងការកែលំអបន្ថែមទៀតចំពោះបរិស្ថានវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
យោងតាមរបាយការណ៍ដដែល បើទោះជា AMS បានអនុវត្តវិធានការ AIFF ស្ទើរតែទាំងអស់ រួមនឹងបណ្ដាវិធានការសម្រួលការវិនិយោគកាន់តែប្រកបដោយប្រសិទ្ធភាព ប៉ុន្តែក៏នៅមានចន្លោះប្រហោងដែលត្រូវការបំពេញបន្ថែម។
តាមគម្រោង AIR ២០២២ នឹងត្រូវបានប្រកាសបន្តនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគ និងពាណិជ្ជកម្មអាស៊ាន នៅក្នុងខែវិច្ឆិកាខាងមុខ៕