យោងតាមតារាងចំណាត់ថ្នាក់របស់ Agility កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមទីផ្សារដឹកជញ្ជូនដែលទើបតែលេចធ្លោជាងគេក្នុងពិភពលោក និងទី ៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Agility ដែលជាអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូន និងឃ្លាំងផ្ទុកទំនិញ ថ្មីៗនេះបានប្រកាសបញ្ជីចំណាត់ថ្នាក់ស្ដីពីទីផ្សារដឹកជញ្ជូនទាំង ៥០ ដែលទើបតែលេចធ្លោ និងទាក់ទាញជាងគេក្នុងពិភពលោក។ ទីផ្សារធំជាងគេទាំង ៣ នៅក្នុងតារាងចំណាត់ថ្នាក់នេះ គឺ ប្រទេសចិន ឥណ្ឌា និង អេមីរ៉ាតអារ៉ាប់រួម (UAE)។
កម្ពុជា ជាប់លេខ ៤០ នៅក្នុងតារាងចំណាត់ថ្នាក់នេះ ដោយលោតឡើងបាន ១ ថ្នាក់ ធៀបនឹងលេខ ៤១ កាលពីឆ្នាំ ២០២១។
បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានឈ្មោះនៅក្នុង top 10 នៃតារាងនេះ រួមមាន ម៉ាឡេស៊ី (លេខ ៤), ឥណ្ឌូណេស៊ី (លេខ ៥) និង ប្រទេសថៃ (លេខ ៨) ខណៈ វៀតណាម ជាប់លេខ ១១។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ក្នុងចំណោមប្រទេសដែលមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់នេះ កម្ពុជា ជាប់លេខ ៦ ដោយ ឈរពីក្រោយ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រទេសថៃ វៀតណាម ហ្វ៊ីលីពីន ប៉ុន្តែ នៅពីលើ មីយ៉ានម៉ា។