៨ ខែដើមឆ្នាំ ២០២២ ការនាំចេញទំនិញរបស់ កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥ ៦៥១ លានដុល្លារអាម៉េរិក កើនជាង ២៦% បើធៀបនឹង ៨ ខែដើមឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងអំឡុង ៨ ខែដើមឆ្នាំ ២០២២ ការនាំចេញទំនិញរបស់ កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥ ៦៥១ លានដុល្លារអាម៉េរិក កើនជាង ២៦% គ្រាដែលការនាំចូលសម្រេចបានជាង ២១ ៧៦៤ លានដុល្លារ កើនជាង ១៨% ធៀបនឹង ៨ ខែដើមឆ្នាំ ២០២១។
ទីផ្សារដែល កម្ពុជា នាំចេញទំនិញសម្រេចបានលើសពី ១ ពាន់លានដុល្លារអាម៉េរិក គឺ សហរដ្ឋអាម៉េរិក និង វៀតណាម ក្នុងនោះ ការនាំចេញទៅ សហរដ្ឋអាម៉េរិក សម្រេចបាន ៦ ៤២១ លានដុល្លារ កើន ៣៧% និង វៀតណាម សម្រេចបានជាង ១ ៤៦៩ លានដុល្លារ កើនជិត ៤%។ ទីផ្សារដែល កម្ពុជា បាននាំចេញទំនិញមានតម្លៃលើសពី ៥០០ លានដុល្លារ រួមមាន ជប៉ុន (ជិត ៧៩០ លានដុល្លារ), អាល្លឺម៉ង់ (៧៤៧ លានដុល្លារ) និង អង់គ្លេស (៦២៧ លានដុល្លារ)។
ចំណែកទីផ្សារដែល កម្ពុជា នាំចូលទំនិញសម្រេចបានលើសពី ២ ពាន់លានដុល្លារ រួមមាន ប្រទេសចិន (៧ ១៩៣ លានដុល្លារ), ប្រទេសថៃ (២ ៦១៣ លានដុល្លារ), វៀតណាម (ជាង ២ ៧៧៤ លានដុល្លារ) និង ស្វ៊ីស (ជាង ១ ៣៣៩ ដុល្លារ)៕