Four Seasons Place Kuala Lumpur ឬហៅថា Four Seasons KLCC និង FSP KLCC Tower គឺជាអគារមួយមានកម្ពស់ ៣៤២.៥ ម៉ែត្រ (៧៤ ជាន់) ស្ថិតនៅក្នុងទីក្រុងគួឡាឡាំពួ របស់ ម៉ាឡេស៊ី។
ជាផ្នែកមួយរបស់តំបន់ប្រជុំជន KLCC និងនៅក្បែរអគារភ្លោះ Petronas អគារ Four Seasons Place Kuala Lumpur ស្ថិតក្នុងមជ្ឈមណ្ឌលនៃតំបន់ត្រីកោណមាស ជាជម្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តមមាញឹកបំផុតរបស់ទីក្រុងគួឡាឡាំពួ។
អគារនេះត្រូវបានអភិវឌ្ឍដោយលោក Ong Beng Seng មហាសេដ្ឋីជនជាតិសិង្ហបុរីដើមកំណើតនៅ Ipoh (ទីក្រុងមួយរបស់ ម៉ាឡេស៊ី) សហការជាមួយ Tan Sri Syed Yusof Tun Syed Nasir និងក្សត្រា (ឬមេដឹកនាំសាសនាអ៊ីស្លាម) របស់រដ្ឋ Selangor នៃ ប្រទេសម៉ាឡេស៊ី មកពីក្រុមហ៊ុន Venus Assets Sdn Bhd។
សណ្ឋាគារនេះមានអាងហែលទឹកនៅខាងក្រៅ ហើយភ្ញៀវអាចទទួលទានអាហារពីភោជនីយដ្ឋានចំនួន ៦ ផ្សេងគ្នានៅក្នុងសណ្ឋាគារនេះ។ គ្រប់បន្ទប់នៅក្នុងសណ្ឋាគារនេះសុទ្ធតែមាន WiFi ល្បឿនលឿនមិនគិតថ្លៃ។