ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ការផ្អាកនេះត្រូវបានធ្វើឡើងក្នុងបំណងបញ្ចៀសការកកស្ទះចរាចរណ៍ ដើម្បីសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូនានា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែវិច្ឆិកា ២០២២។