រយៈពេល ៨ ខែដើមឆ្នាំនេះ ជាធម្យមក្នុងមួយខែ ការនាំចេញ-នាំចូលទូទាំងប្រទេសរបស់ វៀតណាម សម្រេចបានជាង ៦២ ពាន់លានដុល្លារអាម៉េរិក។
យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែសីហា ២០២២ ការនាំចេញ-នាំចូលទំនិញរបស់ វៀតណាម សម្រេចបាន ៦៥.៩៨ ពាន់លានដុល្លារអាម៉េរិក កើន ៧.៩% (ស្មើនឹង ៤.៨៤ ពាន់លានដុល្លារ) ធៀបនឹងខែកក្កដា។ ក្នុងនោះ ការនាំចេញទំនិញ សម្រេចបាន ៣៤.៩២ ពាន់លានដុល្លារ កើន ១៤.១% (ស្មើនឹង ៤.៣១ ពាន់លានដុល្លារ) និងការនាំចូលសម្រេចបាន ៣១.០៦ ពាន់លានដុល្លារ កើន ១.៧% (ស្មើនឹង ៥២៦ លានដុល្លារ)។
គិតជារួម ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ការនាំចេញ-នាំចូលរបស់ វៀតណាម សម្រេចបាន ៤៩៩.៧១ ពាន់លានដុល្លារ កើន ១៥.៩% (ស្មើនឹង ៦៨.៦៩ ពាន់លានដុល្លារ) ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះ ការនាំចេញសម្រេចបាន ២៥២.៦០ ពាន់លានដុល្លារ កើន ១៨.២% (ស្មើនឹង ៣៨.៨៥ ពាន់លានដុល្លារ) និងការនាំចូលសម្រេចបាន ២៤៧.១១ ពាន់លានដុល្លារ កើន ១៣.៧% (ស្មើនឹង ២៩.៨៤ ពាន់លានដុល្លារ)។
ក្នុងខែសីហាកន្លងទៅ អតិរេកពាណិជ្ជកម្មរបស់ វៀតណាម សម្រេចបាន ៣.៨៦ ពាន់លានដុល្លារអាម៉េរិក។ គិតជារួម ចាប់ពីដើមឆ្នាំដល់ដំណាក់ខែសីហា ២០២២ វៀតណាម សម្រេចបាន អតិរេកពាណិជ្ជកម្ម ចំនួន ៥.៤៩ ពាន់លានដុល្លារ។
ដូច្នេះ ក្នុង ៨ ខែដើមឆ្នាំនេះ ជាមធ្យម ការនាំចេញ-នាំចូលរបស់ វៀតណាម សម្រេចបាន ៦២.៥ ពាន់លានដុល្លារ/ខែ។ បើសិនជានៅតែរក្សាបានកម្រិតធម្យមនេះ ពេញមួយឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរបស់ វៀតណាម នឹងឡើងដល់ ៧៥០ ពាន់លានដុល្លារអាម៉េរិក កើន ៨១ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០២១៕