Skip to content

ទ្រព្យសម្បត្តិ​របស់​នាយ​ក​ប្រតិបត្តិ BYD បាត់បង់​អស់​ជិត ២ ពាន់​លាន​ដុល្លារ ដោយសារ Warren Buffett

ក្រោយពី​​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន Berkshire លក់​ភាគហ៊ុន BYD ជាង ១.៣ លាន​ហ៊ុន ទ្រព្យសម្បត្តិ​របស់ CEO លោក Wang Chuanfu ក៏​ថយចុះ​អស់ ១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី Warrant Buffett ទើបតែ​បាន​លក់​ភាគហ៊ុន BYD ជា​លើកដំបូង រាប់​ចាប់តាំងពី​បាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិ​ន​សី​របស់ ចិន មួយ​នេះ​កាលពី​ឆ្នាំ ២០០៨។

ព័ត៌មាន​ខាងលើនេះ បានធ្វើឱ្យ​ភាគហ៊ុន BYD ថយចុះ​ជិត ១២% នៅក្នុង​ការជួញដូរ​កា​លពី​ថ្ងៃទី ៣១ សីហា។ចំណែក​ទ្រព្យសម្បត្តិ​របស់សហ​ស្ថាបនិក និង​ជា CEO របស់ BYD លោក Wang Chuanfu ក៏បាន​បាត់​បង់អស់ ១.៩ ពាន់​លាន​ដុល្លារ នេះ​បើតាម​ការ​គណនា​របស់ Forbes។

លោក Wang Chuanfu

ទោះជា​យ៉ាងណាក៏ដោយ លោក Wang យល់ថា «BYD គឺជា​គូប្រជែង​ដ៏​សំខាន់​ដែល​អាច​ប្រកួតប្រជែង​នឹង Tesla (របស់​មហាសេដ្ឋី Elon Musk)។ Berkshire Hathaway អាច​គ្រាន់តែ​លក់​មួយផ្នែក​តូច​ប៉ុណ្ណោះ​នៅក្នុង​ដំណាក់កាល​នេះ»។

មហា​សេដ្ឋី​អាម៉េរិក លោក Warrant Buffett និង​លោក Wang Chuanfu កាលពីឆ្នាំ ២០១០

លោក Wang គឺជា​សហ​ស្ថាបនិក​របស់ BYD ក្នុងនាម​ជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​កាលពី​ឆ្នាំ ១៩៩៥ និង​វិនិយោគ​ទៅក្នុង​វិស័យ​រថយន្ត​នៅ​ឆ្នាំ ២០០៣។ បច្ចុប្បន្ន លោក Wang កាន់កាប់​ភាគហ៊ុន ១៧.៦% នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD ដែល​ភាគ​ហ៊ុន​នេះ​គឺ​ជា​ទ្រព្យ​មួយ​ភាគ​ធំ​នៅក្នុង​ទ្រព្យ​សរុប ២២.២ ពាន់​លាន​ដុល្លារ​របស់លោក៕

Leave a Reply

Your email address will not be published. Required fields are marked *