ជាមួយនឹងទិសដៅបង្កើនការនាំចេញ និងអភិវឌ្ឍស្លាកយីហោវៀតណាម ក្រុមហ៊ុន Bong Bach Tuyet កំពុងសម្លឹងគោលដៅទីផ្សារនៅក្នុងបណ្ដាប្រទេសក្បែរខាង ក្នុងនោះមាន កម្ពុជា ផងដែរ។
កន្លងទៅថ្មីៗនេះ សាជីវកម្ម Bong Bach Tuyet នៅ ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ផ្ដាច់មុខនូវផលិតផលសម្លីថែទាំស្បែក Calla, ម៉ាស និងសម្លីសម្អាតជាដើម ជាមួយនឹងក្រុមហ៊ុន TM & DV VK Mart (VK Mart) ដែលជាអ្នកផ្គត់ផ្គង់ផលិតផលនានាទៅឱ្យបណ្ដាផ្សារទំនើបនៅ កម្ពុជា។
Bong Bach Tuyet គឺជាយីហោដែលមានអាយុកាលយូរមួយនៅ វៀតណាម ដោយមានបទពិសោធន៍ ៦២ ឆ្នាំ ក្នុងវិស័យផលិត និងផ្គត់ផ្គង់ផលិតផលសុខាភិបាលទាក់ទងនឹងសម្លីកប្បាស ដូចជាសម្លីជូតសម្អាតរបួស បង់រុំរបួស។ល។
ផលិតផលដែលលេចធ្លោជាងគេនាពេលថ្មីៗរបស់ Bong Bach Tuyet គឺម៉ាស N95 និងធ្យូងកែច្នៃដែលទទួលវិញ្ញាបនបត្រ FFP3 របស់ អឺរ៉ុប។