ក្នុងចំណោមធនធានមនុស្សដែលក្រុមហ៊ុនរបស់ វៀតណាម Vingroup ត្រូវការ មានប្រហែល ២០% ជាបុគ្គលិកជាន់ខ្ពស់ដែលតម្រូវឱ្យមានសញ្ញាបត្របរិញ្ញា និងប្រហែល ១០% សម្រាប់ផ្នែកផលិតផលនាំចេញទៅបរទេស។
ដំណឹងខាងលើនេះត្រូវបានអគ្គនាយករបស់ក្រុមហ៊ុន Vingroup ប្រកាសកាលពី ២ សប្ដាហ៍មុន នៅចំពោះមុខ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។
យោងតាម អគ្គនាយករបស់ Vingroup ក្រុមហ៊ុននេះបច្ចុប្បន្នមាន ៣ ផ្នែកសំខាន់ៗគឺ បច្ចេកវិទ្យា និងឧស្សាហកម្ម, ពាណិជ្ជកម្ម និង សេវាកម្ម និងទី ៣ គឺ សង្គមស្ម័គ្រចិត្ត។
មកដល់បច្ចុប្បន្ន Vingroup មានបុគ្គលិកសរុបប្រមាណ ៤៥,០០០ នាក់ ប៉ុន្តែ ក្រុមហ៊ុននេះគ្រោងនឹងជ្រើសរើសបន្ថែមឱ្យបានឡើងដល់ ១៥០,០០០ នាក់ នៅក្នុងអំឡុង ២ ឆ្នាំខាងមុខ។ ក្នុងចំណោមធនធានមនុស្សដែលក្រុមហ៊ុននេះត្រូវការ មានប្រហែល ២០% ជាបុគ្គលិកជាន់ខ្ពស់ដែលតម្រូវឱ្យមានសញ្ញាបត្របរិញ្ញា និងប្រហែល ១០% សម្រាប់ផ្នែកផលិតផលនាំចេញទៅបរទេស។
ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong របស់ វៀតណាម មួយនេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន មានដូចជា VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី, Vinhomes ខាងអភិវឌ្ឍលំនៅឋាន, VinSmart ផលិតឧបករណ៍បច្ចេកវិទ្យា និង VinID ជាក្រុមហ៊ុនអភិវឌ្ឍមុខងារបច្ចេកវិទ្យា។ល។