យោងតាមលទ្ធផលនៃកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់ខ្លាំងក្នុងអំឡុងពាក់កណ្ដាលដើមឆ្នាំ ២០២២ បណ្ដាអង្គការអន្តរជាតិ បានលើកឡើងនូវការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ វៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ ASEAN-6 សម្រាប់ឆ្នាំ ២០២២ និង ២០២៣។
យោងទៅលើរបាយការណ៍ព្យាករសេដ្ឋកិច្ចទូទាំងសកលលោកថ្មីបំផុតរបស់ វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់ចក្រភពអង់គ្លេស និងវែល (ICAEW) និង Oxford Economics ដែលត្រូវបានប្រកាសកាលពីខែមិថុនា ២០២២ បង្ហាញថា វៀតណាម ត្រូវបានព្យាករថាជាប្រទេសដែលមានសក្ដានុពលកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ ពោលគឺ ៦.៥% ក្នុងឆ្នាំ ២០២២ និង ៨.៣% ក្នុងឆ្នាំ ២០២៣ (ខ្ពស់ជាងគេបង្អស់ក្នុងតំបន់ ASEAN-6)។
ចំណែក ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ហ្វ៊ីលីពីន ត្រូវបានព្យាករថា មានកំណើន GDP តាមពីក្រោយ ប្រទេសវៀតណាម ដោយមានកំណតាមលំដាប់គឺ ៥.៧%, ៤.៤%, ៧.២%, ២.៩%, ៧.៣% នៅឆ្នាំ ២០២២ និង ៥.៧%, ៦.១%, ៤.២%, ២.២%, ៥.២% នៅឆ្នាំ ២០២៣។
ទំហំ GDP របស់ ឥណ្ឌូណេស៊ី នឹងនាំមុខគេក្នុងតំបន់ ASEAN-6 ក្នុងឆ្នាំ ២០២២ និង ២០២៣ ដោយ GDP សម្រេចបាន ១.២១ ទ្រីលានដុល្លារអាម៉េរិក និង ១.២៨ ទ្រីលានដុល្លារ។ ឈរបន្ទាប់ពី ឥណ្ឌូណេស៊ី គឺ ប្រទេសថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វ៊ីលីពីន និង វៀតណាម។
យោងតាមការព្យាកររបស់ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចរបស់ វៀតណាម នឹងសម្រេចបាន ៦% ឈរលំដាប់ទី ២ ក្នុងតំបន់ ASEAN-6 នៅឆ្នាំ ២០២២ និង ៧.២% ឈរលំដាប់ទី ១ ក្នុងតំបន់ ASEAN-6 (ASEAN-6 រួមមាន ១០ ប្រទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូកនឹង ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, នូវែលសេឡង់ និង ឥណ្ឌា) នៅឆ្នាំ ២០២៣។
ចំណែក ឥណ្ឌូណេស៊ី, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ហ្វ៊ីលីពីន ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចតាមពីក្រោយ ប្រទេសវៀតណាម នៅឆ្នាំ ២០២២ និង ២០២៣។
ដូច្នេះ យោងតាមការព្យាកររបស់ ICAEW, IMF និង AMRO ទំហំ GDP របស់ វៀតណាម ក្នុងឆ្នាំ ២០២២ ឈរលំដាប់ទី ៦ ក្នុងតំបន់ ASEAN-6។ ដល់ឆ្នាំ ២០២៣ ទំហំ GDP របស់ប្រទេសនេះនឹងឈរលំដាប់ទី ៤ ក្នុងតំបន់ ASEAN-6 ដោយមានទំហំ GDP មិនលើសខ្វះគ្នាប៉ុន្មាន បើប្រៀបធៀបរវាងការព្យាកររបស់អង្គការទាំង អន្តរជាតិទាំង ៣ ខាងលើនេះ៕