មហាសេដ្ឋី Gautam Adani គឺជាអ្នកមានជាងគេនៅក្នុង ទ្វីបអាស៊ី ដែលមានឈ្មោះនៅក្នុង top 3 ក្នុងចំណោមអ្នកមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងពិភពលោក ដោយមានទ្រព្យជិត ១៤០ ពាន់លានដុល្លារអាម៉េរិក។
កាលពីប៉ុន្មានឆ្នាំមុន នៅខាងក្រៅ ប្រទេសឥណ្ឌា មានមនុស្សតិចណាស់ដែលបានស្គាល់លោក Gautam Adani។ ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ អ្នកជំនួញជនជាតិឥណ្ឌា រូបនេះ បានបង្កការភ្ជាក់ផ្អើលជាបន្តបន្ទាប់ ព្រោះតែទ្រព្យរបស់គាត់កើនឡើងមិនឈប់ឈរ។
បច្ចុប្បន្ន លោក Adani មានទ្រព្យសរុប ១៣៧.៤ ពាន់លានដុល្លារអាម៉េរិក ច្រើនជាងមហាសេដ្ឋីបារាំង Bernard Arnault ទៅទៀត ដែលនេះបាននាំឱ្យគាត់ជាប់ចំណាត់ថ្នាក់ទីបីស្ដីពីអ្នកមានជាងគេក្នុងពិភពលោក។
នេះគឺជាលើកដំបូងហើយដែល ជនជាតិអាស៊ីម្នាក់ មានឈ្មោះនៅក្នុង top 3 នៃបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់ Bloomberg Billionaires Index។
បច្ចុប្បន្ន មហាសេដ្ឋី Gautam Adani ឈរពីក្រោយលោក Elon Musk និងលោក Jeff Bezos។ ក្នុងឆ្នាំនេះ មហាសេដ្ឋី Adani រកបានប្រាក់សរុប ៦០.៩ ពាន់លានដុល្លារ ខ្ពស់ជាង ៥ ដង ធៀបនឹងមហាសេដ្ឋកិច្ចដទៃ។