យោងតាមក្រុមអ្នកជំនាញ ក្នុងស្ថានភាពនៃសមាហរណកម្មអន្តរជាតិ បទបញ្ញាតនានាស្ដីពីវិធីសាស្ត្រកំណត់អត្រានៃមូលដ្ឋាននីយកម្ម (localization rate) ចំពោះរថយន្ត លែងសមស្របទៀតហើយសម្រាប់ភាពជាក់ស្ដែងនៅក្នុងវិស័យឧស្សាហកម្មនេះ។
បទបញ្ញាតនានាស្ដីពីការកំណត់អត្រាលើមូលដ្ឋាននីយកម្មចំពោះរថយន្តនៅ វៀតណាម នឹងត្រូវបានលុបចោលចាប់ពីថ្ងៃទី ០១ តុលា ២០២២ ដោយសារតែលែងសមស្របសម្រាប់ស្ថានភាពជាក់ស្ដែងរបស់វិស័យផលិតរថយន្ត នៅក្នុងការធ្វើសមាហរណកម្មនាបច្ចុប្បន្ន។
យោងតាមក្រុមអ្នកជំនាញ ក្នុងស្ថានការណ៍ជាក់ស្ដែងនៃសមាហរណកម្មអន្តរជាតិ បទបញ្ញាតនានាស្ដីពីការកំណត់អត្រានៃមូលដ្ឋាននីយកម្ម (អត្រានៃការធ្វើមូលដ្ឋានីយកម្ម គឺជាអត្រានៃធនធាន ឬ វត្ថុធាតុដើមក្នុងស្រុកដែលប្រើប្រាស់សម្រាប់ការផលិតអ្វីមួយ ធៀបនឹងការនាំចូល) ចំពោះរថយន្ត លែងសមស្របទៀតហើយនៅក្នុងវិស័យឧស្សាហកម្ម ព្រោះថា វៀតណាម បច្ចុប្បន្ន នៅតែប្រើប្រាស់វិធីគណនាអត្រាមូលដ្ឋានីយកម្មទៅតាមចង្កោមលម្អិតនៃផលិតផលដែលត្រូវបានផលិតក្នុងប្រទេស។
ផ្ទុយទៅវិញ បណ្ដាប្រទេសនៅ អាស៊ាន គណនាទៅតាមតម្លៃសរុបនៃផលិតផលដើម្បីទទួលបានការអនុគ្រោះពន្ធទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)។
យោងតាមអ្នកជំនាញការផ្នែកច្បាប់ ការដែល វៀតណាម បោះបង់ បទបញ្ញាតិស្ដីពីការធ្វើមូលដ្ឋានីយកម្មលើរថយន្ត គឺជាជំហានថ្មីមួយនៅក្នុងការកសាងគោលនយោបាយសម្រាប់វិស័យឧស្សាហកម្មរថយន្ត នាពេលខាងមុខរបស់ប្រទេសនេះ។
ជាក់ស្ដែងបានបង្ហាញថា ក្នុងរយៈពេល ៣០ ឆ្នាំនៃការរីកចម្រើនរបស់វិស័យឧស្សាហកម្មរថយន្ត បណ្ដាក្រុមហ៊ុន សាជីវកម្មរបស់ វៀតណាម សុទ្ធតែសន្យាអំពី អត្រាការមូលដ្ឋានីយកម្មលើរថយន្ត ដែលកើនឡើងទៅតាមដំណាក់កាលនីមួយៗ ប៉ុន្ត គោលនយោបាយមិនមានការដាក់ទណ្ឌកម្មលើការបង្កើនអត្រានៃការធ្វើមូលដ្ឋានីយកម្មទេ។ នេះគឺជាកត្តាមួយដែលនាំឱ្យ វិស័យឧស្សាហកម្មរថយន្តរបស់ វៀតណាម មកដល់ពេលនេះ នៅតែត្រូវឈឺក្បាលជាមួយនឹងបញ្ហា មូលដ្ឋានីយកម្ម៕