ក្រុម​ហ៊ុន​ Honda កាត់បន្ថយ ៤០% នៃ​បរិមាណ​រថយន្ត​ដែល​ផលិត​នៅក្នុង ​ប្រទេស​ជប៉ុន

ក្រុមហ៊ុន​ផលិត​រថយន្ត Honda យល់ថា ការកាត់បន្ថយ​បរិមាណ​រថយន្ត​ដែល​ផលិត​នៅ ជប៉ុន នេះ គឺ​ដោយសារ​ភាពយឺតយ៉ាវ​ក្នុង​ផ្នែក​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង​បញ្ហា​ដឹកជញ្ជូន។ល។

ក្រុមហ៊ុន​ផលិត​រថយន្ត Honda Motor របស់ ជប៉ុន កាលពី​ថ្ងៃទី ២៥ សីហា ប្រកាសថា នឹង​កាត់បន្ថយ​គម្រោង​ផលិត​នៅ ប្រទេស​ជប៉ុន រហូតដល់ ៤០% នៅ​ដើមខែ​កញ្ញា ព្រោះតែ​ការរអាក់រអួល​នៃ​បណ្ដាញ​ផ្គត់ផ្គង់ និង​បញ្ហា​ដែល​ទាក់ទិន​នឹង​ការដឹកជញ្ជូន ដោយសារតែ កូ​វីដ-១៩។

ដំណឹង​នេះ​បាន​លេចឡើង​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​នៅ ជប៉ុន មាន​ភាពជឿជាក់​ប្រកបដោយ​ការប្រុងប្រយ័ត្ន ដោយ​យល់ថា ស្ថានភាព​ខ្វះ​ឈី​ប Semiconductor កំពុង​ថយចុះ។

ការកាត់បន្ថយ​បរិមាណ​រថយន្ត​ខាងលើនេះ​នឹងត្រូវ​បាន​អនុវត្ត​ចំពោះ​រោងចក្រ Saitama (១០%) និង​រោងចក្រ Suzuka (៣០%) នៅ​ដើមខែ​កញ្ញា​ខាងមុខ។

ពេលដែល Honda កំពុងមាន​ផែនការ​កាត់បន្ថយ​បរិមាណ​រថយន្ត ក្រុមហ៊ុន Toyota ឯណោះ​វិញ​បែរជា​រក​វិធី​បង្កើន​បរិមាណ​រហូត​ដល់​ដំណាច់ខែ​វិច្ឆិកា។ Toyota ឱ្យដឹងថា ពួកគេ​គ្រោង​នឹង​ផលិត​រថយន្ត ៨៥០,០០០ គ្រឿង នៅ​ទូទាំង​សកលលោក​នៅ​ខែកញ្ញា៕

Leave a Comment