អាជ្ញាធរ​ថៃ អនុញ្ញាតឱ្យ​ដំឡើងថ្លៃ​មី​កញ្ចប់​ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២

ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ ប្រទេស​ថៃ បាន​ស្នើសុំ​អាជ្ញាធរ​ថៃ ដើម្បី​ដំឡើងថ្លៃ​មី​កញ្ចប់ ២ បាត (២២៩.១៩ រៀល) ចាប់ពី​ឆ្នាំ ២០២១ ប៉ុន្តែ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​បានស្នើ​ឱ្យ​រក្សា​តម្លៃ​ចាស រហូត​ដល់​ថ្ងៃទី ២៤ សីហា ២០២២​។

ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ Wattanasak Sur-iam កាលពី​ថ្ងៃទី ២៤ សីហា ២០២២ បានឱ្យដឹងថា សហគ្រាស​ចំនួន ៣ ដែល​ផលិត​មី​កញ្ចប់​របស់​ប្រទេស​នេះ គឺ Thai President Foods (Mama), Thai Preserved Food (Wai Wai) និង Wan Thai Foods Industry (Yum Yum) ទទួលបាន​ការអនុញ្ញាត​ឱ្យ​ដំឡើងថ្លៃ​មី​កញ្ចប់​ថែម ១ បាត ដោយ​លក់​ក្នុងតម្លៃ ៧ បាត (៨០២ រៀល) /កញ្ចប់ ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២។

ក៏ប៉ុន្តែ បើសិន​ជាមាន​ករណី​លក់​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ខាងលើ អ្នកលក់​អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ ៧ ឆ្នាំ ឬ​ពិន័យ​ជា​​​ប្រាក់ ១៤០,០០០ បាត (ជាង​ ១៦ រៀល)។

ដើម្បី​ឈានដល់​ការសម្រេចចិត្ត​ខាងលើ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ បាន​ពិនិត្យ​លើ​ការចំណាយ​ក្នុង​ការផលិត និង​ឃើញថា​មានការ​កើនឡើង។ ប៉ុន្តែ ការសម្រេច​នេះ​បាន​កំណត់ថា បើសិនជា​ការចំណាយ​លើ​ការផលិត​ថយចុះ តម្លៃ​មី​កញ្ចប់​ក៏​នឹងត្រូវ​បញ្ចុះតម្លៃ​ទៅតាម​នោះ។

នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក នៃ ក្រសួងពាណិជ្ជកម្ម​ថៃ ក៏បាន​តម្រូវឱ្យ​ក្រុម​អ្នក​ផលិត​មី​រាយការណ៍​អំពី​ការចំណាយ​ទៅលើ​វត្ថុធាតុដើម​ក្នុង​ការផលិត​ផងដែរ។

ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ ប្រទេស​ថៃ បាន​ស្នើ​អាជ្ញាធរ​ថៃ អនុញ្ញាត​ឱ្យ​​ដំឡើងថ្លៃ​មី​កញ្ចប់ ២ បាតទៀត​ ចាប់ពី​ឆ្នាំ ២០២១ ប៉ុន្តែ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​ បានតម្រូវ​​ឱ្យ​រក្សា​តម្លៃ​ចាស។ ក៏​ប៉ុន្តែ ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២ ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ​ ប្រទេស​ថៃ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​​ដំឡើងថ្លៃថែម​ ១ បាត/កញ្ចប់៕

Leave a Comment