ធនាគារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» នៅថ្ងៃនេះ ក្នុងនោះ មានការបញ្ជាក់ថា នឹងចាត់វិធានផ្លូវច្បាប់ ចំពោះ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និងខិតប័ណ្ណតាមទីសាធារណៈជាដើម។
សេចក្ដីសម្រេចខាងលើនេះត្រូវបានធ្វើឡើងដោយយោងតាមច្បាប់ស្ដីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ទាប់ពីស្ថាប័ន ឬបុគ្គលិកមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈអំពីការផ្ដល់ប្រាក់កម្ចីក្រៅច្បាប់ នេះបើតាមប្រកាសរបស់ ធនាគារជាតិកម្ពុជា។
ស្ថាប័ននេះក៏បានព្រមានថា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន និងបុគ្គលដែលធ្វើសកម្មភាពផ្ដល់ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និងខិតប័ណ្ណនៅតាមទីសាធារណៈជាដើមផងដែរ។
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ ធនាគារជាតិកម្ពុជា ខាងក្រោម ៖