ថ្មីៗនេះ Loca បានចាប់ផ្ដើមការស្ថាបនា និងដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីរហ័សនៅទីតាំងមួយចំនួន ក្នុង រដ្ឋធានីវៀងចន្ទ នៃ ប្រទេសឡាវ។
បច្ចុប្បន្ន ក្រុមហ៊ុន Loca ដែលរកស៊ីក្នុងវិស័យសេវាកម្មហៅរថយន្តតាក់ស៊ីនៅ ប្រទេសឡាវ កំពុងពន្លឿនដំណើរការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅ ប្រទេសឡាវ ដោយចាប់ផ្ដើមពី រដ្ឋធានីវៀងចន្ទន៍ ឆ្ពោះទៅកាន់តំបន់ Pakse នៃ ខេត្តចំប៉ាស័ក្ដិ នៅលើផ្លូវជាតិលេខ ៣ ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ទៅតាមការគ្រោងទុក។
ទូបញ្ចូលថាមពលអគ្គិសនីនីមួយៗ មានកម្លាំងឡើងដល់ ១២០ គីឡូវ៉ាត អនុញ្ញាតឱ្យបញ្ចូលថាមពលអគ្គិសនីតែ ១០ នាទី ប៉ុន្តែអាចឱ្យរថយន្តអគ្គិសនីធ្វើដំណើរបាន ១២០ គីឡូម៉ែត្រ។ បច្ចុប្បន្ន ទូបញ្ចូលថាមពលអគ្គិសនីនានារបស់ Loca មានទាំងឆ្នាំងសាក GB/T សម្រាប់ប្រភេទរថយន្តអគ្គិសនីផលិតនៅ ប្រទេសចិន និងទាំង CCS Type 2 សម្រាប់រថយន្តអគ្គិសនីរបស់ អឺរ៉ុប និង អាស៊ាន ផងដែរ។
មកដល់ពេលនេះ ក្រុមហ៊ុន Loca មានស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៣ រួចហើយ រួមាន នៅសណ្ឋាគារ Vientiane Plaza, ភោជនីយដ្ឋាន The Kao និងសណ្ឋាគារ Inthara នៅក្នុង រដ្ឋធានីវៀងចន្ទ ប្រទេសឡាវ។
ក្រុមហ៊ុនខាងលើក៏អភិវឌ្ឍកម្មវិធីទូរស័ព្ទ Loca EV ដើម្បីឱ្យអតិថិជនប្រើប្រាស់សេវាកម្មបញ្ចូលថាមពលអគ្គិសនីសម្រាប់រថយន្ត និងបង់ប្រាក់ដោយប្រើប្រាស់កាត Credit ឬ BCEL ONE បានងាយស្រួល៕