បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៣ សីហា តម្លៃប្រេង Brent កើន ៣.៩% ឡើងដល់ ១០០.២២ ដុល្លារ/ធុង ដែលនេះគឺជាតម្លៃខ្ពស់បំផុតរាប់ចាប់ពីថ្ងៃទី ០២ សីហា។
តម្លៃប្រេងពិភពលោកកើនជិត ៤% ក្នុងការជួញដូរនៅថ្ងៃទី ២៣ សីហា ដោយបរិមាណប្រេងក្នុងឃ្លាំងអាម៉េរិក ថយចុះ និងក្រោយពី អារ៉ាប៊ីសាអូឌីត បានស្នើឱ្យ អង្គការនៃបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និងដៃគូសហការ (OPEC+) កាត់បន្ថយការផលិត ដើម្បីជួយលើកតម្លៃប្រេងក្នុងករណីប្រភពផ្គត់ផ្គង់ប្រេងឆៅពី អ៊ីរ៉ង់ ត្រលប់ចូលមកកាន់ទីផ្សារ។
បញ្ចប់ការជួញដូរកាលពីម្សិលមិញ តម្លៃប្រេង Brent កើន ៣.៧៤ ដុល្លារ ឬ ៣.៩% ឡើងដល់ ១០០.២២ ដុល្លារ/ធុង ដែលនេះគឺជាតម្លៃខ្ពស់បំផុតរាប់ចាប់ពីថ្ងៃទី ០២ សីហា ២០២២។
ក្នុងពេលជាមួយគ្នានោះដែរ តម្លៃប្រេងឆៅអាម៉េរិក WTI កើន ៣.៣៨ ដុល្លារ ឬ ៣.៧% ឡើងដល់ ៩៣.៧៤ ដុល្លារ/ធុង ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីថ្ងៃទី ១១ សីហា ២០២២។