យោងតាម រដ្ឋមន្ត្រីក្រសួងថាមពល Granholm សហរដ្ឋអាម៉េរិក នឹងមានបរិមាណប្រេងរ៉ែច្រើនបំផុតចាប់ពីឆ្នាំ ២០២៣ ដោយគ្រោងនឹងកើន ១២.៧ លានធុង/ថ្ងៃ ខ្ពស់ជាងបន្តិចធៀបនឹង ១២ លានធុង/ថ្ងៃ នាបច្ចុប្បន្ន។
ទីភ្នាក់ងារសារព័ត៌មាន The Hill កាលពីថ្ងៃទី ២១ សីហា មានកិច្ចសម្ភាសជាមួយ រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក Jennifer Granholm ក្នុងនោះ លោកស្រីបានសង្កត់ធ្ងន់ថា «សហរដ្ឋអាម៉េរិក នឹងសម្រេចបានបរិមាណប្រេងខ្ពស់បំផុតនៅឆ្នាំ ២០២៣»។ លោកស្រីថា សហរដ្ឋអាម៉េរិក នឹងមានបរិមាណប្រេងរ៉ែច្រើនបំផុតចាប់ពីឆ្នាំ ២០២៣ ដោយគ្រោងនឹងកើន ១២.៧ លានធុង/ថ្ងៃ ខ្ពស់ជាងបន្តិចធៀបនឹង ១២ លានធុង/ថ្ងៃ នាបច្ចុប្បន្ន។
រដ្ឋមន្ត្រីថាមពលអាម៉េរិក យល់ថា សង្គ្រាមនៅ អ៊ុយក្រែន បានធ្វើឱ្យទីផ្សារនៅទូទាំងពិភពលោកខ្វះប្រេងរ៉ែរាប់លានធុង/ថ្ងៃ។ មូលហេតុនេះហើយ នាំឱ្យលោកស្រី Granholm សង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក ត្រូវតែបង្កើនការផលិតប្រេងឥន្ធនៈដើម្បីបង្គ្រប់ការខ្វះខាតនេះ។
តម្លៃប្រេងនៅ សហរដ្ឋអាម៉េរិក បានថយចុះជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ២ ខែកន្លង ដោយមធ្យមបានចុះមកនៅក្រោម ៤ ដុល្លារ/gallon (៣.៧៨ លីត្រ) នៅទូទាំងប្រទេស។ ឥន្ធនៈសម្រាប់យន្តហោះ និងប្រេងម៉ាស៊ូតក៏កំពុងតែធ្លាក់ថ្លៃ។ ប្រការនេះក៏កំពុងជួយឱ្យតម្លៃអាហារ និងសំបុត្រយន្តហោះ ថយចុះបន្តិច៕