ក្នុងខែកក្កដា ២០២២ តម្លៃទំនិញនៅ កូរ៉េខាងត្បូង បានកើន ៦.៣% ធៀបនឹងខែកក្កដា ២០២១ ដែលនេះក៏ជាកម្រិតខ្ពស់បំផុតក្នុងអំឡុង ២៤ ឆ្នាំកន្លងមក។
កាលពីថ្ងៃទី ១៩ សីហា ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង (MOEF) បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសនេះនឹងមានកំណើនយឺត ព្រោះតែបញ្ហាអតិផរណាកើនឡើងខ្ពស់ ហើយការនាំចេញអាចត្រូវថយចុះដោយសារស្ថានការណ៍អស្ថិរភាពនៅក្នុងពិភពលោក។
នៅក្នុងរបាយការណ៍វាយតម្លៃប្រចាំខែដែលមានឈ្មោះថា សៀវភៅបៃតង ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង ឱ្យដឹងថា រតនាគារអាម៉េរិក (Fed) ដំឡើងការប្រាក់ខ្ពស់ សេដ្ឋកិច្ចចិន ជួបឱនភាព និងបញ្ហាសង្គ្រាមនៅ អ៊ុយក្រែន បានធ្វើឱ្យហានិភ័យវិបត្តិសេដ្ឋកិច្ចសកលមានការកើនឡើងខ្ពស់។
MOEF ព្យាករថា សេដ្ឋកិច្ចរបស់ កូរ៉េខាងត្បូង ក្នុងខែសីហា អាចថយចុះ ដែលគឺជាខែទី ៣ ជាប់ៗគ្នា ដែលសេដ្ឋកិច្ចប្រទេសនេះជួបឱនភាព ក្នុងគ្រាដែលមានការបារម្ភអំពីផលអាក្រក់ដែលកើតពីបញ្ហាអតិផរណា និងកំណើនសេដ្ឋកិច្ចយឺត។
សម្ពាធពីអតិផរណានៅ កូរ៉េខាងត្បូង កើនឡើងយ៉ាងឆាប់រហ័ស ព្រោះតែប្រេងឥន្ធនៈឡើងថ្លៃ នាំឱ្យតម្លៃទំនិញផ្សេងៗត្រូវកើនឡើងខ្ពស់ រួមនឹងតម្រូវការនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច ក្រោយសម័យកូវីដ-១៩។
ក្នុងខែកក្កដា តម្លៃទំនិញនៅ កូរ៉េខាងត្បូង បានកើន ៦.៣% ធៀបនឹងខែកក្កដា ២០២១ ដែលនេះក៏ជាកម្រិតខ្ពស់បំផុតក្នុងអំឡុង ២៤ ឆ្នាំកន្លងមក។ ធនាគារជាតិកូរ៉េខាងត្បូង កំណត់គោលដៅរក្សាអតិផរណាឱ្យនៅត្រឹម ២% ក្នុងរយៈពេលមធ្យម៕