បញ្ជីរាយនាមអ្នកវិនិយោគអាថ៌កំបាំងរបស់ SpaceX នាពេលថ្មីៗនេះក៏មានឈ្មោះក្រុមហ៊ុនថ្មី Mirae Asset Global Investments ដែលជាក្រុមហ៊ុនរបស់ កូរ៉េខាងត្បូង ចំណោមអ្នកវិនិយោគពីរស្ថាប័នដែលនាំមុខគេនៅក្នុងការប្រមូលទុន ២៥០ លានដុល្លាររបស់ SpaceX កាលពីពេលថ្មីៗនេះ។
ក្នុងការប្រមូលទុនបន្ថែមលើកចុងក្រោយនេះ ក្រុមហ៊ុន SpaceX ទទួលបានជោគជ័យ ដោយប្រមូលបាន ២៥០ លានដុល្លារអាម៉េរិក ពីអ្នកវិនិយោគមួយក្រុមដែលមិនត្រូវបានគេប្រកាសអំពីអត្តសញ្ញាណ។
ក៏ប៉ុន្តែ ថ្មីៗនេះ Forbes បានបង្ហើបឱ្យដឹងថា Mirae Asset Global Investments របស់ កូរ៉េខាងត្បូង គឺជាមួយក្នុងចំណោមពីរក្រុមហ៊ុនដែលនាំមុខគេនៅក្នុងការប្រមូលទុនខាងលើ។
ការប្រមូលទុននេះនៅតែកំណត់តម្លៃ SpaceX ត្រឹម ១២៥ ពាន់លានដុល្លារដូចឆ្នាំមុន ធ្វើឱ្យក្រុមហ៊ុនរបស់លោក Musk ក្លាយជា startup ដែលមានតម្លៃជាងគេបង្អស់នៅ សហរដ្ឋអាម៉េរិក។ ប្រការនេះមានន័យថា បច្ចុប្បន្ន តម្លៃមូលធនទីផ្សារជាក់ស្ដែងរបស់ SpaceX គឺ ១២៧ ពាន់លានដុល្លារ ដោយសារថា ទុនសរុបដែលក្រុមហ៊ុននេះប្រមូលបានក្នុងឆ្នាំនេះ មាន ២ ពាន់លានដុល្លារ។