ចាប់ពីខែកញ្ញាខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Myanmar Airways International នឹងចាប់ផ្ដើមធ្វើការហោះហើរជាលើកដំបូងទៅកាន់ ប្រទេសវៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍ Myanmar Airways International (MAI) នឹងចាប់ផ្ដើមដឹកអ្នកដំណើរជាលើកដំបូងទៅកាន់ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៦ កញ្ញា ដោយហោះទៅ-មករវាងទីក្រុង Yangon របស់ មីយ៉ាន់ម៉ា និងទីក្រុង Noi Bai របស់ វៀតណាម ក្នុងនោះ រួមមាន ជើងហោះហើរទៅមក ២ លើក/សប្ដាហ៍ គឺនៅថ្ងៃចន្ទ និងថ្ងៃសុក្រ។
បន្ទាប់មក ចាប់ពីថ្ងៃទី ២២ កញ្ញា MAI នឹងបន្តបើកដំណើរការជើងហោះហើរទៅមក Yangon-HCM ១ លើក/សប្ដាហ៍ នៅថ្ងៃព្រហស្បតិ៍។ ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន MAI គឺសុទ្ធតែប្រើប្រាស់យន្តហោះ Airbus A320។
Myanmar Airways International ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៣ គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំមួយដែលធ្វើសកម្មភាពនៅ មីយ៉ានម៉ា។