ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Solar Attapeu Power Sole (SAPC) ទើបតែបានសម្ពោធបើកការដ្ឋានអនុវត្តគម្រោងថាមពលអគ្គិសនីព្រះអាទិត្យ Attapeu (SAPP) តម្លៃ ៦៩.២ លានដុល្លារនៅស្រុក Xaysettha ក្នុងខេត្ត Attampeu ប្រទេសឡាវ។
លោក Sisavath Souvannavong ប្រធានក្រុមហ៊ុន SAPC ឡាវ បានឱ្យដឹងថា គម្រោងផលិតអគ្គិសនីពីថាមពលព្រះអាទិត្យ Attapeu នេះ គ្រោងនឹងត្រូវបានស្ថាបនារួចរាល់នៅចុងឆ្នាំ ២០២៣ ហើយនឹងមានកម្លាំងដំឡើង ៦៤MWdc/៥០MWac។ គម្រោងនេះត្រូវបានក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ សិក្សាស្រាវជ្រាវតាំងពីឆ្នាំ ២០១៤។
គម្រោងផលិតអគ្គិសនីពីថាមពលព្រះអាទិត្យ Attapeu ត្រូវបានគេរំពឹងថា នឹងជួយជំរុញការអភិវឌ្ឍវិស័យថាមពល រួមចំណែកក្នុងការធានាសន្តិសុខថាមពល បង្កើតការងារនៅក្នុងតំបន់ និងផ្ដល់អគ្គិសនី ១២៨GWh ជារៀងរាល់ឆ្នាំ សម្រាប់ប្រទេស និង ប្រជាជនឡាវ។
រដ្ឋាភិបាលឡាវ កំពុងតែអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតថាមពលស្អាត មានដូចជា អគ្គិសនីផលិតពីថាមពលព្រះអាទិត្យ អគ្គិសនីផលិតពីថាមពលខ្យល់ និងថាមពលជីវម៉ាសជាដើម៕