នៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៩ សីហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនថ្មីចំនួន ៤ ដែលគ្រោងនឹងបង្កើតរោងចក្រនៅ ភ្នំពេញ និង ខេត្តព្រះសីហនុ។
ខាងក្រោមនេះគឺជាបណ្ដាក្រុមហ៊ុនដែលទើបតែទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖
១-ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល គ្រោងនឹងវិនិយោគប្រមាណ ៥.៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១,៣២៨ កន្លែង។
២- ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd.។ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣.៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០ នាក់។
៣- ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០ នាក់។
៤- ក្រុមហ៊ុន FF.LL (Cambodia) Co., Ltd.។ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០ នាក់។
គម្រោងវិនិយោកដែលមានទុន ១៧ លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុនទាំង ៤ ខាងលើនេះ នឹងបង្កើតការងារថ្មីបានប្រមាណ ២,៨០០ កន្លែង៕