ត្រូវបានគេចាត់ទុកថាជា «ផ្ទះអេកូឡូស៊ីដំបូងលើពិភពលោក» ផ្ទះអណ្ដែតលើទឹកដ៏ទំនើបនេះមានតម្លៃចាប់ពី ២៩៥ ពាន់ដុល្លារអាម៉េរិក ដល់ ១.៥ លានដុល្លារអាម៉េរិក។
ជាធម្មតា ជីវភាពស៊ីវីល័យ និងបច្ចេកវិទ្យាឆ្លាតវៃនៅលើផ្ទះបណ្ដែតលើទឹកតែងតែមិនដើរស្របគ្នា។ ក៏ប៉ុន្តែ ក្រុមហ៊ុន Ocean Builders ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសប៉ាណាម៉ា ទើបតែបានបង្ហើបឱ្យដឹងអំពីផ្ទះបណ្ដែងលើទឹកដែលមានលក្ខណៈ «បដិវត្តន៍» ដែលអាចរួមផ្សំប្រការទាំងពីរខាងលើជាមួយគ្នា។
ត្រូវបានគេចាត់ទុកថាជា «ផ្ទះអេកូឡូស៊ីដំបូងលើពិភពលោក» ផ្ទះអណ្ដែតលើទឹកដ៏ទំនើបនេះមានតម្លៃចាប់ពី ២៩៥ ពាន់ដុល្លារអាម៉េរិក ដល់ ១.៥ លានដុល្លារអាម៉េរិក។ ប៉ុន្តែ ក្រុមហ៊ុនសាងសង់បដិសេធការទទួលយកប្រាក់កក់រហូតដល់អតិថិជនបានឈានជើងចូលដល់ «ផ្ទះអនាគត» នេះ។ បច្ចុប្បន្ន ពួកវាកំពុងត្រូវបានសាងសង់នៅឯឈូងសមុទ្រ Linton ក្បែរឆ្នេរសមុទ្រភាគខាងជើងរបស់ ប៉ាណាម៉ា។
ស្ថាបត្យករជនជាតិហូឡង់ Koen Olthuis និងក្រុមការងាររបស់គាត់នៅ Waterstudio បានរចនាផ្ទះទាំងនេះ។ ក្នុងចំណោមផ្ទះគំរូទាំងអស់របស់ក្រុមស្ថាបត្យករខាងលើ SeaPod, GreenPod និង EcoPod ត្រូវបានគេចាត់ទុកថា លេចធ្លោជាងគេ។ SeaPod ត្រូវបានរចនា និងសាងសង់ឡើងដើម្បីរស់នៅក្រោមផ្ទៃទឹក។ ចំណែក GreenPod គឺសម្រាប់ប្រើប្រាស់នៅលើដី និង EcoPod គឺជាជម្រើសមួយល្អសម្រាប់បរិស្ថាន និងសេដ្ឋកិច្ច។
និយាយអំពី SeaPod ៖ វាគឺដែលជាគំនិតរបស់ Rudiger Koch ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Ocean Builders និង នាយកប្រតិបត្តិ Grant Romundt របស់ក្រុមហ៊ុននេះ។ SeaPod ត្រូវបានចាត់ទុកថាជាដំណោះស្រាយសម្រាប់បញ្ហាខ្វះកន្លែងទំនេរសម្រាប់រស់នៅលើឆ្នេរសមុទ្រល្បីៗ។