ការនាំចេញទំនិញរបស់ កម្ពុជា ទៅកាន់ សហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ នេះ បានកើន ៤៧.៣% ធៀបនឹង ៧ ខែដើមឆ្នាំ ២០២១។
ដោយរួមចំណែកប្រមាណ ៤១% នៃតម្លៃនាំចេញសរុប ១៣,៧៦៩ លានដុល្លារ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ នេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់ កម្ពុជា។
ការនាំចេញមុខទំនិញរបស់ កម្ពុជា ទៅកាន់ សហរដ្ឋអាម៉េរិក សម្រេចបាន ៥,៦៩៥ លានដុល្លារ ក្នុងរយៈពេល៧ ខែដើមឆ្នាំ ២០២២ កើន ៤៧.៣% ធៀបនឹង ៧ ខែដើមឆ្នាំ ២០២១ ដែលមានប្រមាណតែ ៣ ពាន់លានដុល្លារ។ ការនាំចូលទំនិញពី សហរដ្ឋអាម៉េរិក របស់ កម្ពុជា ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ សម្រេចបាន ១៩៦ លានដុល្លារ កើន ៣.២% ធៀបនឹង ៧ ខែដើមឆ្នាំកន្លង ដែលសម្រេចបានតែ ១៩០ លានដុល្លារ។
មុខទំនិញសំខាន់ៗដែល កម្ពុជា បាននាំចេញទៅកាន់ សហរដ្ឋអាម៉េរិក មានដូចជា ផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង កាបូប បន្ទះសូឡា និងផលិតផលកសិកម្ម ខណៈមុខទំនិញសំខាន់ៗដែល កម្ពុជា នាំចូលពីសហរដ្ឋអាមេរិក មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យ។