សេចក្ដីព្រាងច្បាប់ស្ដីពីការធានាលើខ្ទង់ហិរញ្ញប្បទានឡើងដល់ ១៥០ ពាន់លានបាត (៤.២៣ ពាន់លានដុល្លារអាម៉េរិក) សម្រាប់មូលនិធិរ៉ែប្រេងរដ្ឋ ក្នុងបំណងជួយបញ្ចុះតម្លៃថាមពល និងជួយទប់ទល់នឹងបញ្ហាអតិផរណា ត្រូវបានគណៈរដ្ឋមន្ត្រីថៃ អនុម័តកាលពីថ្ងៃទី ១៦ សីហា។
សេចក្ដីព្រាងច្បាប់នេះនឹងត្រូវការត្រួតពិនិត្យដោយ ក្រុមប្រឹក្សាជាតិ ដែលជាស្ថាប័នប្រឹក្សាផ្នែកច្បាប់របស់ រាជរដ្ឋាភិបាល មុននឹងបញ្ជូនទៅកាន់សភាដើម្បីអនុម័តបន្ត។
គិតត្រឹមថ្ងៃទី ១៤ សីហា ការិយាល័យនៃមូលនិធិប្រេងឥន្ធនៈថៃ (Offo) កំពុងខាតប្រហែល ១១៧ ពាន់លានបាត (៣.៣ ពាន់លានដុល្លារអាម៉េរិក) ដោយសារការផ្ដល់ជំនួយ និងគ្រប់គ្រងតម្លៃប្រេង បំណងរក្សាអត្រាកំណើននៃអតិផរណា ដែលបានឡើងខ្ពស់បំផុតក្នុងអំឡុង ១៤ ឆ្នាំ កាលពីខែកក្កដា។
ការដែលតម្លៃថាមពលកើនឡើងខ្ពស់ ក៏ទាញអតិផរណាឱ្យឡើងខ្ពស់ជាងមុន ដែលបញ្ហានេះមិនត្រឹមតែជាឧបសគ្គចំពោះការស្ដារសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ធ្វើឱ្យរតនាគារជាតិត្រូវអស់ប្រាក់ច្រើន ក្នុងគ្រាដែលប្រទេសថៃ កំពុងត្រូវការប្រាក់ចាំបាច់ដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលបានកើតឡើងដោយសារកូវីដ-១៩៕