ក្នុងការជួញដូរនៃថ្ងៃទី ១៦ សីហា តម្លៃប្រេង Brent ប្រគល់មានកាលកំណត់ បានធ្លាក់ចុះ ១.២១ ដុល្លារអាម៉េរិក ក្នុង ១ ធុង ក្នុងគ្រាដែលតម្លៃប្រេងឆៅអាម៉េរិក (WTI) ក៏បាត់បង់អស់ ៨៤ សេនអាម៉េរិក ក្នុង ១ ធុង។
តម្លៃប្រេងនៅ អាស៊ី ដាំក្បាលចុះនៅក្នុងរសៀសថ្ងៃទី ១៦ សីហា នៅពេលទិន្នន័យសេដ្ឋកិច្ចមិនសូវល្អពី ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងច្រើនជាងគេ បានធ្វើឱ្យមានការបារម្ភអំពីឱនភាពសេដ្ឋកិច្ចសកល។
ក្នុងការជួញដូរនៃថ្ងៃទី ១៦ សីហា តម្លៃប្រេង Brent ប្រគល់មានកាលកំណត់ បានធ្លាក់ចុះ ១.២១ ដុល្លារអាម៉េរិក (១.៣%) មកនៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង នៅវេលាម៉ោង ១៣ និង ៣៥ នាទី (ម៉ោងនៅ ភ្នំពេញ) ក្នុងគ្រាដែលតម្លៃប្រេងឆៅអាម៉េរិក (WTI) ក៏បាត់បង់អស់ ៨៤ សេនអាម៉េរិក (០.៩%) មកនៅត្រឹម ៨៨.៥៧ ដុល្លារ/ធុង។ កិច្ចព្រមព្រៀងជួញដូរអនាគតរបស់ប្រេងទាំងពីរខាងលើ បានថយចុះប្រហែល ៣% នៅក្នុងការជួញដូរប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្រៅពីបញ្ហាទាក់ទិននឹងសេដ្ឋកិច្ចនៅ ប្រទេសចិន ក៏នៅមានរឿងជាច្រើនទៀតដែលនាំឱ្យប្រេងពិបាកឡើងថ្លៃ មានដូចជា បញ្ហាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអែរ រវាង អាម៉េរិក និង អ៊ីរ៉ង់ និងរបាយការណ៍ស្ដីពីបរិមាណប្រេងនៅក្នុងឃ្លាំងផ្ទុករបស់ សហរដ្ឋអាម៉េរិក ដែលគ្រោងនឹងកើនប្រមាណ ៩ លានធុង/ថ្ងៃ នៅក្នុងខែកញ្ញាខាងមុខ។ល។