ក្រសួងសុខាភិបាល នារសៀលថ្ងៃទី ១៥ សីហានេះ បានប្រកាសជាសាធារណៈអំពីការផាកពិន័យ ណែនាំ និងព្រមានចំពោះ ម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ ដែលមានទីនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រោះតែបានបំពានការណែនាំរបស់ក្រសួង។
យោងតាមលិខិតជម្រាបទៅ លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដែលជា ម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពហុព្យាបាលនេះ បានធ្វើផ្ទុយពីការណែនាំកន្លងមករបស់ ក្រសួង ទាក់ទិននឹងការបញ្ចេញរថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកនេះ។
ដោយកំហុងឆ្គងខាងលើ ក្រសួងសុខាភិបាល សម្រេចផាកពិន័យជាប្រាក់ចំនួន ១០ លានរៀល ចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ក៏ដូចជា មន្ទីរពហុព្យាបាលម្លិះដង្កោ និងតម្រូវឱ្យគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ជាងនេះ ក្រសួងក៏បានព្រមានអំពីការបិទ លែងឱ្យដំណើរការ ក្នុងករណីដែលគ្លីនិកនេះនៅតែបំពានការណែនាំ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជម្រាបជូនរបស់ ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោម ៖