យោងតាមទិន្នន័យផ្លូវការ Toyota នាំមុខគេស្ដីពីចំនួនរថយន្តដែលបានលក់ចេញនៅពាក់កណ្ដាលដើមឆ្នាំ ២០២២ ដោយមានរថយន្ត ៥.១៣៨ លានគ្រឿងត្រូវបានលក់ចេញក្នុងទីផ្សារទូទាំងពិភពលោក។
Toyota, Volkswagen និង Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តដែលនាំមុខគេក្នុងពិភពលោកស្ដីពីបរិមាណរថយន្តដែលបានលក់ចេញនៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ។
Toyota មានរថយន្ត ៥.១៣៨ លានគ្រឿងត្រូវបានលក់ចេញក្នុងទីផ្សារទូទាំងពិភពលោក ខណៈដែលលំដាប់ទី ២ គឺបានទៅលើ Volkswagen Group ដោយមានរថយន្ត ៤.០០៦ លានគ្រឿងត្រូវបានលក់ចេញ និងទី ៣ គឺ Hyundai Motor Co លក់បាន ៣.២៩៩ លានគ្រឿង។
បរិមាណរថយន្តដែលបានលក់ចេញរបស់ក្រុមហ៊ុនផលិតរថយន្តធំៗក្នុងពិភពលោក សុទ្ធតែបានថយចុះបើធៀបទៅនឹង ១ ឆ្នាំមុននោះ ក្នុងនោះ ក្រុមហ៊ុន Toyota ថយចុះ ៦%, Hyundai ថយចុះ ៥.១%, Volkswagen Group ថយចុះ ១៤%, Stellantis ថយចុះ ១៦% និង General Motor Co. ថយចុះ ១៩%៕