ចាប់ពីព្រលប់ថ្ងៃទី ១២ សីហា ដល់ថ្ងៃទី ១៥ សីហា ភ្ញៀវដែលចូលមកទស្សនាកម្សាន្តនៅ រដ្ឋធានីព្រុចសែល នៃ ប្រទេសបែលហ្ស៊ិក នឹងបានគយគន់កម្រាលព្រំខ្នាតយក្ស ត្រូវបានរៀបឡើងដោយប្រើប្រាស់ផ្កាស្រស់ទាំងស្រុង ដែលគ្របដណ្ដប់លើកម្រាលឥដ្ឋរបស់ទីលាន Grand Place។
ក្រោយការបិទប្រទេសអស់រយៈពេល ២ ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩ កម្រាលព្រំព្រុចសែល ក៏បានត្រលប់មកវិញនៅក្នុងឆ្នាំនេះ។
ទីលានធំ Grand Place ដែលជាបេតិកភណ្ឌវប្បធម៌របស់ យូណេស្កូ (UNESCO) ត្រូវបានបង្ហាញសម្រស់ជាថ្មី ដោយពណ៌ចម្រុះ និងក្លិនក្រអូបរបស់ផ្កាស្រស់ចំនួន ៣៦៥,០០០ ទង នៅក្នុងឱកាសចុងសប្ដាហ៍នេះ។
ចាប់ពីព្រលប់ថ្ងៃទី ១២ សីហា ដល់ថ្ងៃទី ១៥ សីហា ភ្ញៀវដែលចូលមកទស្សនាកម្សាន្តនៅ រដ្ឋធានីព្រុចសែល នៃ ប្រទេសបែលហ្ស៊ិក នឹងបានគយគន់កម្រាលព្រំខ្នាតយក្សដែលត្រូវបានរៀបឡើងដោយប្រើប្រាស់ផ្កាស្រស់ទាំងស្រុង គ្របដណ្ដប់លើកម្រាលឥដ្ឋរបស់ទីលាន Grand Place។ ព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរឆ្នាំទី ៥០ នៃវត្តមានរបស់កម្រាលព្រំផ្កាស្រស់នៅ រដ្ឋធានីព្រុចសែល។
លោកស្រី Delphine Houba អភិបាលរងនៃរដ្ឋធានីព្រុចសែល ទទួលបន្ទុកវប្បធម៌ ទេសចរណ៍ សង្កត់ធ្ងន់ថា កម្រាលផ្កាក្លាយជាព្រឹត្តិការណ៍មិនអាចរលងចោលបាននៅក្នុងរដូវក្ដៅឆ្នាំនេះ ចំពោះទេសចរ និងប្រជាពលរដ្ឋព្រុចសែល។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ដែលត្រូវបានទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ ដោយវាបង្ហាញអំពីភាពខុសប្លែក និងអត្តសញ្ញាណរបស់ ព្រុចសែល។
កម្រាលព្រំផ្កានេះ រួមមាន ៤៦៤ ម៉ែត្រក្រឡាគឺជាផ្កាប៊ីហ្គោនី (Begonia) ចំនួន ១៤០,០០០ ទង និង ៥៦២ ម៉ែត្រក្រឡាគឺជាផ្កាតែ ២២៥,០០០ ទង។ ក្រៅពីនេះក៏មាន ៥០៨ ម៉ែត្រក្រឡាជាសម្បកឈើធម្មជាតិ និង ៨៨ ម៉ែត្រក្រឡាជាកម្រាលស្មៅ៕