ប្រទេសថៃ ឈរលំដាប់លើគេនៅក្នុងតារាងចំណាត់ថ្នាក់ស្ដីពីបណ្ដាប្រទេសដែលនាំចេញកៅស៊ូនៅក្នុងពាក់កណ្ដាលដើមឆ្នាំ ២០២២ នេះបើតាមទីប្រឹក្សារបស់ ក្រសួងកសិកម្ម និងសហករថៃ។
លោក Alongkorn Ponlaboot ទីប្រឹក្សារបស់ ក្រសួងកសិកម្ម និងសហករថៃ កាលពីថ្ងៃទី ១២ សីហា បានឱ្យដឹងថា ប្រទេសថៃ ឈរលើកំពូលតារាងស្ដីពីប្រទេសនាំចេញកៅស៊ូក្នុងពាក់កណ្ដាលដើមឆ្នាំនេះ ដោយការនាំចេញសម្រេចបាន ២.១៩ លានតោន តម្លៃ ៧០.៥ ពាន់លានបាត (ជិត ២ ពាន់លានដុល្លារអាម៉េរិក)។
ទីប្រឹក្សារបស់ ក្រសួងកសិកម្ម និងសហករថៃ ដកស្រង់តួលេខរបស់ អគ្គនាយករដ្ឋកៅស៊ូថៃ (RAT) ថ្លែងថា បរិមាណសរុបនៃកៅស៊ូដែលនឹងត្រូវបាននាំចេញរបស់ ប្រទេសថៃ ក្នុងឆ្នាំនេះ គ្រោងនឹងសម្រេចបាន ៤.២៧ លានតោន កើន ៣.៤១% ធៀបនឹងឆ្នាំកន្លង។
ក្នុងពាក់កណ្ដាលដើមឆ្នាំនេះ តម្លៃនាំចេញកៅស៊ូធម្មជាតិ និងផលិតផលធ្វើពីកៅស៊ូរបស់ ប្រទេសថៃ សម្រេចបាន ១៦៧.២ ពាន់លានបាត។ យោងតាមលោក Alongkorn ប្រទេសចិន គឺជាទីផ្សារធំជាងគេសម្រាប់កៅស៊ូ និងបណ្ដាផលិតផលធ្វើពីកៅស៊ូរបស់ ប្រទេសថៃ ពោលគឺជិតពាក់កណ្ដាល (៤៩%) នៃបរិមាណទំនិញសរុបដែល ថៃ បាននាំចេញ។
ប្រទេសម៉ាឡេស៊ី ឈរលំដាប់លេខ ២ ក្នុងបញ្ជីស្ដីពីបណ្ដាប្រទេសនាំចូលកៅស៊ូរបស់ ប្រទេសថៃ ក្នុងអត្រា ១០% ខណៈដែល សហរដ្ឋអាម៉េរិក ឈរលំដាប់ទី ៣ (៧%) បន្ទាប់មកគឺ ជប៉ុន (៦%) និង កូរ៉េខាងត្បូង (៤%)។
អគ្គនាយកដ្ឋានកៅស៊ូថៃ បានព្យាករថា បរិមាណកៅស៊ូសរុបរបស់ប្រទេសនេះ ក្នុងឆ្នាំ ២០២២ នឹងសម្រេចបាន ៤.៧៩ លានតោន កើន ០.៨៨% ធៀបនឹងឆ្នាំកន្លង៕