ផ្លេកបន្ទោរនៅពីលើរដ្ឋ Oklahoma សហរដ្ឋអាម៉េរិក ដែលថតបានកាលពីឆ្នាំ ២០១៨ គឺជារន្ទះមួយក្នុងចំណោមរន្ទះដែលកម្រកើតមាន និងមានថាមពលខ្លាំងបំផុតនៅលើផែនដី។
នៅក្នុងរបាយការណ៍ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ០៣ សីហា លើទស្សនាវដ្ដី Science Advances ក្រុមអ្នកស្រាវជ្រាវបានវិភាគទៅលើរន្ទះបាញ់ខ្នាតយក្សមួយដែលបាញ់ពីពពកនៅលើរដ្ឋ Oklahoma កាលពីឆ្នាំ ២០១។ រន្ទះខ្នាតយក្សនេះមិនបានបាញ់ចុះមកដី ឬបាញ់ពីពពកមួយទៅកាន់ពពកមួយនោះទេ ប៉ុន្តែ វាបែរជាបាញ់ត្រង់ឡើងទៅលើ កម្ពស់ ៨០ គីឡូម៉ែត្រ ជិតដល់ជាយអវកាស។ រន្ទះបែបនេះត្រូវបានគេហៅថា gigantic jet ដែលបញ្ចេញថាមពលខ្លាំងជាងប្រហែល ៥០ ដង ធៀបនឹងរន្ទះធម្មតា។
អ្នកវិទ្យាសាស្ត្រម្នាក់នៅ Hawley រដ្ឋ Texas ថតបានផ្លេកបន្ទោរនេះនៅថ្ងៃទី ១៤ ឧសភា ២០១៨។ ទិន្នន័យបង្ហាញថា ថ្វីបើមានថាមពលខ្លាំង ប៉ុន្តែរន្ទះនេះមានកម្ដៅប្រហែលតែ ២០៤ អង្សាសេប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្ត្រ មកដល់បច្ចុប្បន្ន មិនទាន់យល់ច្បាស់អំពីមូលហេតុដែលនាំឱ្យរន្ទះបាញ់ពីក្រោមឡើងទៅលើនៅឡើយ។ រន្ទះប្រភេទ gigantic jet ភាគច្រើនកើតមានឡើងនៅក្នុងព្យុះដែលមិនមានរន្ទះច្រើន៕