យោងតាមរបាយការណ៍ស្ដីពី ការព្យាករកំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេសរហូតដល់ឆ្នាំ ២០៣០ របស់ មជ្ឈមណ្ឌលអភិវឌ្ឍអន្តរជាតិ នៃ សាកលវិទ្យាល័យ Harvard (សហរដ្ឋអាម៉េរិក) ប្រទេសមួយចំនួននៅ អាស៊ី នឹងមានកំណើន GDP លឿនជាងគេបំផុតក្នុងពិភពលោក នៅក្នុងរយៈពេលជិតមួយទសវត្សរ៍ខាងមុខ ក្នុងនោះ នាំមុខគឺ ឥណ្ឌូណេស៊ី។
នៅក្នុងក្រុមប្រទេស ASEAN+6 (១០ ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូកនឹង ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, នូវែលសេឡង់ និង ឥណ្ឌា) គឺមានតែ ឥណ្ឌូណេស៊ី, វៀតណាម និង ម៉ាឡេស៊ី ប៉ុណ្ណោះដែលបានជាប់ក្នុងបញ្ជី top 10 ស្ដីពី បណ្ដាប្រទេសត្រូវបានព្យាករថា នឹងមានកំណើន GDP មធ្យមលឿនជាងគេបំផុតក្នុងពិភពលោក នៅក្នុងរយៈពេល ៨ ឆ្នាំខាងមុខ។
ឥណ្ឌូណេស៊ី ត្រូវបានព្យាករថា នឹងមានកំណើន GDP ៥.៦៤%/ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី ៤, វៀតណាម នឹងសម្រេចបាន ៥.៥៦%/ឆ្នាំ ជាប់លេខ ៦ និង ម៉ាឡេស៊ី នឹងសម្រេចបាន ៥.៣១%/ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី ៩ នៅលើពិភពលោក។ ដូច្នេះ នៅក្នុង តំបន់អាស៊ាន ប្រទេសទាំង ៣ ខាងលើនេះ ត្រូវបានព្យាករថា នឹងនាំមុខគេស្ដីពី កំណើន GDP មធ្យម ខ្ពស់ជាងគេបង្អស់។
ប្រទេសថៃ ក្នុងរយៈពេល ៨ ឆ្នាំទៀត នឹងមានកំណើន GDP ជាប់លេខ ១៥ ក្នុងពិភពលោក និង លេខ ៤ ក្នុងតំបន់ ASEAN+6 ខណៈដែល ហ្វ៊ីលីពីន ជាប់លេខ ២៨ ក្នុងពិភពលោក និងលេខ ៥ ក្នុង ASEAN+6, សិង្ហបុរី ជាប់លេខ ៧១ ក្នុងពិភពលោក និងលេខ ៦ ក្នុង ASEAN+6។