តាមរយៈសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា នៅចន្លោះថ្ងៃទី ១០ និងទី ១៣ សីហា កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធាទាប ដែលអូសបន្លាយកាត់លើភាគខាងជើងនៃ ប្រទេសថៃ ឡាវ និង វៀតណាម រួមនឹងឥទ្ធិពលព្យុះទី ៧ ដែលមានឈ្មោះថា មូឡេន ដែលកំពុងឆ្ពោះទៅភាគខាងជើងនៃ ប្រទេសវៀតណាម នៅថ្ងៃទី ១១ សីហា។
នៅក្នុងអំឡុងពេលនោះដែរ កម្ពុជា ក៏នឹងបន្តទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ដែលបក់បោកលើតំបន់មាត់សមុទ្រ។
នៅចន្លោះទីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ សីហា តំបន់មួយចំនួនរបស់ ខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លើង ដោយសារតែភ្លៀងធ្លាក់ច្រើន។ ដូច្នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ដែលមានហានិភ័យទទួលរងឥទ្ធិពលអាក្រក់ពីអាកាសធាតុខាងលើ សូមមេត្តាប្រុងប្រយ័ត្ន៕