ទិន្នន័យពី របាយការណ៍ស្ថិតិថាមពលពិភពលោក របស់ BP (ក្រុមហ៊ុនប្រេងឧស្ម័នរបស់ ចក្រភពអង់គ្លេស) បានបង្ហាញថា រុស្ស៊ី មិនមែនជាប្រទេសដែលផលិតឧស្ម័នធំជាងគេក្នុងពិភពលោកទេ ប៉ុន្តែ តំណែងនេះគឺជារបស់ សហរដ្ឋអាម៉េរិក។
ចាប់តាំងពីផ្ទុះសង្គ្រាមនៅ អ៊ុយក្រែន តម្លៃឧស្ម័នធម្មជាតិរបស់ពិភពលោក បានកើនឡើងខ្ពស់ខ្លាំង។ ប្រការនេះកើតឡើងក្នុងគ្រាដែលប្រភពផ្គត់ផ្គង់កំពុងថយចុះចាប់ពីរដូវស្លឹកឈើជ្រុះក្នុងពីឆ្នាំ ២០២១។
ការកាត់បន្ថយឧស្ម័នដែលនាំចេញទៅ អឺរ៉ុប ពីសំណាក់ ទីក្រុងមូស្គូ កាន់តែធ្វើឱ្យស្ថានការណ៍អាក្រក់ឡើងៗ រុញច្រានតម្លៃឧស្ម័ននៅ ទ្វីបនេះ ឡើងខ្ពស់ជាងជិត ១០ ដង ធៀបនឹងតម្លៃមធ្យមមុនពេលកើតមានសង្គ្រាមនៅ អ៊ុយក្រែន។
រុស្ស៊ី គឺជាប្រទេសផលិតឧស្ម័នធំជាងគេលំដាប់ទីពីរក្នុងពិភពលោក ដោយក្ដៅក្ដាប់ ១៧.៤% នៃបរិមាណឧស្ម័នសរុបដែលពិភពលោកបានផលិត បន្ទាប់ពី សហរដ្ឋអាម៉េរិក ដែលកាន់កាប់ ២៣.១%។ បណ្ដាប្រទេសក្រៅពីនេះ ដែលស្ថិតក្នុង top ៥ នៃបណ្ដាប្រទេសផលិតឧស្ម័នច្រើនជាងគេបង្អស់ក្នុងពិភពលោក (២០២១) រួមមាន អ៊ីរ៉ង់ (៦.៤%), ចិន (៥.២%) និង កាតា (៤.៤%)។