ពិព័រណ៍ «Patricia Piccinini ៖ We are Connected» មានតាំងបង្ហាញស្នាដៃចម្លាក់ដែលមានភាពរស់រវើក ចម្លែកអស្ចារ្យ ស្ដីពីការ «បង្កាត់ពូជ» រវាងមនុស្ស និងសត្វ។
វិចិត្រការិនីជនជាតិអូស្ត្រាលី Patricia Piccinini ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍របស់នាងនៅឯសារមន្ទីរ ArtScience នៅ ប្រទេសសិង្ហបុរី។ Patricia Piccinini និងស្នាដៃរបស់នាង និយាយអំពីការព្រួយបារម្ភចំពោះអនាគតដែលមនុស្សមិនចង់បាន។
នាង Patricia Piccinini ធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការងារច្រើនប្រភេទ មានដូចជា ការគូរគំនូរ វីដេអូ សំឡេង ការបោះពុម្ភបែបឌីជីថល និងរូបចម្លាក់ជាដើម។ ការងាររបស់ Patricia តែងផ្តោតលើ «ផលវិបាកដែលគេមិនចង់បាន» បង្ហាញពីការព្រួយបារម្ភជុំវិញបញ្ហាសីលធម៌ក្នុងជីវសាស្ត្រ និងជួយឱ្យមើលឃើញពី «ពិភពអវិជ្ជមាន» (dystopias) ដែលគួរឱ្យខ្លាច នាពេលអនាគត។
ខាងក្រោមនេះគឺជាបណ្ដារូបចម្លាក់ដែលមានក្នុងពិព័រណ៍ «Patricia Piccinini ៖ We are Connected» របស់នាង Patricia Piccinini ៖