ពិតជាភ្ញាក់ផ្អើលណាស់នៅពេល Beyonce បញ្ចេញមីក្រូហ្វូនមួយដែលមានតម្លៃថ្លៃកប់ពពក ក្នុងការដេញថ្លៃ។ កាលពីថ្ងៃអង្គារ៍ តារាចម្រៀង Beyonce បានបង្ហាញមីក្រូនហ្វូនផ្ទាល់ខ្លួនរបស់នាង ដែលធ្លាប់សម្ដែងនៅលើឆាកតន្ដ្រី Formation World Tour និងកម្មវីធី Grammys ក្នុងតម្លៃថ្លៃបំផុតបានដល់ទៅ ១១០០០ ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧។
ការដេញថ្លៃនេះត្រូវបានប្រារព្ធធ្វើឡើងនៅសប្ដាហ៍នេះ នៅអាគារ Wearable Art Gala ក្នុងទីក្រុង LA ដែលកម្មវិធីនេះជាគំនិតផ្ដួចផ្ដើមរបស់ម្ដាយតារាស្រី Beyonce លោកស្រី Tina Knowles-Lawson។ នៅទីបញ្ចប់ការដេញថ្លៃចុងក្រោយបានទៅលើ អ្នកស្រី CeCe Hendriks ហើយអ្នកស្រីបានបង្ហោះរូបនៅលើបណ្ដាញអ៊ីនស្ដារក្រាម (Instagram) ផ្ទាល់ខ្លួន ថែមទាំងពោលពាក្យថា “ជីវិតនាងខ្ញុំប្រៀបបានដូចមាសមួយដុំនេះ” ។
គួរបញ្ជាក់ផងដែរថា ស្រ្ដីដែលទទួលជ័យជំនះក្នុងការដេញថ្លៃបានពោលទាំងចិត្តត្រេកអរ និងរំភើបថា “នាងសប្បាយចិត្តបំផុតនៅពេលបានទទួលមីក្រូហ្វូននេះ ពីព្រោះនាងធ្លាប់បានបាត់បង់ឱកាសទទួលបានវាម្ដងហើយ ខណៈដែលឃើញ Beyonce នៅឯ Coachella ។ នេះតាមការអះអាងប្រាប់គេទំព័រ TMZ ៕