ទីក្រុងសៀមរាប របស់ កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមទីក្រុងទេសចរណ៍ល្អបំផុតទាំង ២៥ នៅក្នុងពិភពលោក នេះបើតាមទំព័រ Tourist + Leisure ចេញផ្សាយកាលពីសប្តាហ៍កន្លង។
ដោយទទួលបានពិន្ទុ ៨៩.៦៦ ទីក្រុងសៀមរាប បានឈរលើ ទីក្រុងសេអ៊ូល (Seoul) នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលទទួលបាន ៨៩.៣១ ពិន្ទុ។ ក្នុងបញ្ជីចំណាត់ថ្នាក់នេះ សៀមរាប ឈរបន្ទាប់ពី ទីក្រុងក្យូតូ របស់ ប្រទេសជប៉ុន (៨៩.៧៧)។
ចំណែកទីក្រុង អូហ្សាកា (Oaxaca) របស់ ប្រទេសម៉ិកស៊ិក វិញ ជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបាន ៩២.៩៦ ពិន្ទុ។ ទីក្រុងជួបហ្សាណា (Ljubljana) របស់ ប្រទេសស្លូវេនី ស្ថិតនៅលេខរៀងទី ២៥ ដោយទទួលបាន ៨៨.៤៩ ពិន្ទុ។
នៅប្រទេសជិតខាងរបស់ កម្ពុជា ទីក្រុងឈៀងម៉ៃ របស់ ប្រទេសថៃ ជាប់លេខ ៧ ខណៈ ហាណូយ របស់ វៀតណាម ជាប់លេខ ២០។
ការស្ទង់មតិនៅលើទំព័រ Tourist + Leisure អ្នកបោះឆ្នោតត្រូវបានស្នើឱ្យវាយតម្លៃលើ សណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ ភាពទាក់ទាញ និងវិធានការការពារជំងឺកូវីដ-១៩ ជាដើម របស់ទីក្រុងទេសចរណ៍នីមួយៗ នៅលើសកលលក៕