ត្បិតថានៅរាត្រីផ្សំដំណេកគ្រាដំបូង ស្រ្តីភាគច្រើន តែងតែមានការអៀនខ្មាស ឬមិនហ៊ានប្រឈមជាមួយភារកិច្ចដែលខ្លួនត្រូវបំពេញក្នុងនាមជាភរិយាគ្រប់លក្ខណ៍បន្ទាប់ពីបញ្ចប់ពិធីអាពាហ៍ពិពាហ៍។ ជាការជួយបង្កើនស្មារតី ក្រុមអ្នកជំនាញក្នុងរឿងសុភមង្គលស្នេហាបាននាំគ្នាណែនាំទុកថា ការផ្តួចផ្តើមធ្វើការងារលើគ្រែ មិនមែនចេះតែធ្វើទៅតាមចិត្តនឹកឃើញបានឡើយ ព្រោះទាមទារឱ្យគូស្នេហ៍នីមួយៗ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ជាមុនសិន ដើម្បីទទួលបានជោគជ័យក្នុងការងារមួយនេះ។ កត្តាដែលទាមទារឱ្យមានចាំបាច់មុនពេលរួមដំណេកនោះ គឺការកម្តៅសាច់ដុំ ដើម្បីបញ្ចៀសបញ្ហារងរបួសដល់សាច់ដុំផ្សេងៗនៅក្នុងរាងកាយ ជាពិសេសវិធីនេះអាចជួយអូសបន្លាយពេលមិនឱ្យល្បែងស្នេហារវាងអ្នកទាំងពីរឆាប់បញ្ចប់ទៅដោយគ្មានន័យទៀតផង។ ដើម្បីឱ្យដំណើរការសិចដើរទៅដោយរលូន និងពោរពេញទៅដោយភាពស្រើបស្រាល លោកអ្នកគួរពិចារណាទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
– ដើមទ្រូង : នៅលើខ្លួនប្រាណរបស់ស្រ្តីមានចំណុចស្រើបស្រាលជាច្រើនទីតាំង ដែលក្នុងចំណោមទាំងនោះ ដើមទ្រូងគឺបរិវេណមួយដែលអាចដុតបញ្ឆេះភ្លើងតណ្ហានាងយ៉ាងប្រសើរ ព្រោះនៅតំបន់នេះមានសភាពស្តើងឆាប់ចាប់បានអារម្មណ៍ប៉ះពាល់លឿនបំផុត។
– ចុងសុដន់ : ជាទីតាំងមួយសំខាន់ដូចគ្នា ព្រោះទីនេះមានផ្ដុំទៅដោយប្រព័ន្ធសរសៃប្រាសាទ។ ចំណុចមួយនេះអារម្មណ៍ដែលទទួលបានមិនកំណត់ថា ជាបុរស ឬស្ត្រីនោះទេ ។
– ត្រង់គន្លាក់គល់ក : ជាប្រភពបន្តុំនៃសរសៃប្រសាទ និងសរសៃឈាមល្អិតៗជាច្រើនសម្រាប់រត់ទៅចិញ្ចឹមបរិវេណនានាទូទាំងរាងកាយ ទើបពេលរងការស្ទាបបបោសអង្អែលនៅត្រង់ចំណុចនេះ ឆាប់កើតមានអារម្មណ៍ស្រៀវស្រើបរហ័សបំផុត។
– បបូរមាត់ : នេះជាចំណុចមួយដែលជនជាតិអាស៊ីពុំសូវមានចំណូលចិត្ត ប៉ុន្តែបច្ចុប្បន្ននេះដោយសារឥទ្ធិពលរបស់លោកខាងលិច ឬពួកអឺរ៉ុបបានអូសទាញក្រុមយុវវ័យជំនាន់ក្រោយរបស់អាស៊ី មានចំណូលចិត្តធ្វើតាមកាន់តែច្រើនឡើងតាមលំដាប់ ។
– ត្រគាក : លោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថា រូបសញ្ញាបេះដូង គឺមានប្រភពកំណើតចេញពីទ្រង់ទ្រាយត្រគាករបស់មនុស្សស្រីនោះឯង ។ ដូច្នេះគេមិនចម្លែកទេថា អវយវៈមួយនេះក៏ងាយភ្ញោចអារម្មណ៍ស្រើបស្រាលបានដូចគ្នា ។
– គល់ភ្លៅក្បែរក្រលៀន : ដោយសារតែចំណុចមួយនេះស្ថិតក្បែរអវយវៈភេទ ដែលមានឥទ្ធិពលទាក់ទាញអារម្មណ៍ផ្លូវភេទលឿនបំផុត និងជាបរិវេណមានស្បែកស្តើងជាងគេ ដូច្នេះវាក៏ជាចំណុចយ៉ាងសំខាន់មួយសម្រាប់ភ្ញោចដុតរោលអារម្មណ៍ឱ្យស្រៀវស្រើបរហ័សទាន់ចិត្តផងដែរ ។
– គីគ្លីតូរីស ៖ ស្ថិតនៅផ្នែកខាងលើនៃទ្វារមាស រាងពកលយឡើងលើបន្តិច ដែលវាជាចំណុចភ្ញោចអារម្មណ៍ឆាប់ស្រៀវស្រើបបំផុតរបស់ស្រ្តី។ នៅពេលមានការប៉ះពាល់ត្រង់ចំណុចនេះ ភាគីខាងស្រ្តីនឹងមានអារម្មណ៍ពុះកញ្ជ្រោលរហូតអាចចាប់ដៃបុរសជាដៃគូបង្កើនចលនាឱ្យកាន់តែញាប់ដើម្បីជំរុញអារម្មណ៍បានឡើងដល់ឋានសួគ៌ជាន់ទី7។
ក្រៅពីចំណុចភ្ងោចអារម្មណ៍ផ្លូវភេទដូចបានរៀបរាប់មកខាងលើនេះ ក៏នៅមានចំណុចបន្ទាប់បន្សំដទៃទៀត ដែលមនុស្សមិនសូវបានសាកល្បងប្រើប្រាស់ តែអាចធានាគុណភាពមិនអន់ជាងគ្នាប៉ុន្មានទេ។ ចំណុចអស់ទាំងនោះមានដូចជា ៖
– ក្រលៀន : ជាទីតាំងមួយស្ថិតនៅក្បែរអវយវៈភេទ សំខាន់បំផុតគឺសម្បូរសរសៃប្រសាទ ជាពិសេសមានស្ថានភាពស្បែកស្តើងជាងគេទៀតផង។ យើងអាចបញ្ជាក់ការពិតបានថា សូម្បីរងការកកិតបន្តិចបន្តួចក៏អាចបង្កឱ្យបរិវេណមួយនេះ ងាយរងអាការៈរលាកបានដែរ ។
– ស្លឹកត្រចៀក : កុំថាឡើយប្រើដៃប៉ះថើៗ នៅលើអវយវៈមួយនេះ សូម្បីពេលអ្នកទាំងពីរកំពុងតែធ្វើសកម្មភាពលើគ្រែនោះ ហើយមានភាគីណាមួយប្រើសំឡេងខ្សឹបស្រាលៗ នៅក្បែរត្រចៀកក៏ជួយភ្ញោចអារម្មណ៍ឱ្យស្រើបស្រាលបានមួយកម្រិតទៀតផងដែរ។ សូមសាកល្បងតាមការណែនាំទាំងអម្បាលមាណខាងលើនេះ នោះលោកអ្នកនឹងដឹងថាមានប្រសិទ្ធភាពកម្រិតណា ៕