Tesla អាច​បញ្ចុះតម្លៃ​រថយន្ត បើសិន​អតិផរណា​ត្រូវបាន​គ្រប់គ្រង

បន្ទាប់ពី​បាន​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់ មហាសេដ្ឋី Elon Musk បាន​អះអាងថា ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី នឹង​ត្រូវបាន​អនុវត្ត បើសិន​ស្ថានភាព​អតិផរណា​ត្រូវបាន​កែលម្អ។

កាលពី​ថ្ងៃទី ១៥ កក្កដា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បានប្រកាសថា អាច​នឹងមាន​ការបញ្ចុះ​តម្លៃ​រថយន្ត នៅពេល​អតិផរណា​ត្រូវបាន​គ្រប់គ្រង។ នេះ​គឺជា​ការឆ្លើយតប​របស់​លោក Musk នៅពេល​មាន​គេ​សួរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា តើ Tesla មាន​ផែនការ​បញ្ចុះតម្លៃ​រថយន្ត​ហើយ ឬ​នៅ ក្រោយពី​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់។

ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ រថយន្ត Tesla ត្រូវបាន​ដំឡើងថ្លៃ​ជា​បន្តបន្ទាប់​ដើម្បី​ប៉ះប៉ូវ​លើ​ថ្លៃ​វត្ថុធាតុដើម​ដែល​កើនឡើង​ខ្ពស់ រួម​នឹង​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់​ឈី​ប​ជាដើម ធ្វើឱ្យ​តម្លៃ​រថយន្ត Tesla ឡើង​ខ្ពស់ជាង​មុន​ច្រើន​ពាន់​ដុល្លារ។

បញ្ហា​ទំនិញ​ឡើងថ្លៃ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​រក​វិធី​ដោះស្រាយ ក្នុងនោះ​មាន​ទាំង​ការកាត់បន្ថយ​ចំណាយ ការផ្លាស់ប្ដូរ​គម្រោង​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​ការដំឡើងថ្លៃ​ផលិតផល​ជាដើម។ល។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣...

ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ...

សោកស្ដាយ! គោជំទង់កម្ពុជា ហាលអាវត្រឹមវគ្គជម្រុះក្នុងពូល ក្រោយចាញ់ ហ្វីលីពីន យប់មិញ

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក អស់ឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង ហ្វីលីពីន យ៉ាងមិនគួរឲ្យជឿ...

បង្ហាត់កូនៗឲ្យចេះជួយខ្លួនឯង ចាប់តាំងពីនៅតូច រហូតដល់ធំ

កូនតូចក្នុងវ័យ1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំអាហារ ឬការប្រមូលចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីនៅមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើដោយខ្លួនឯងនេះ មួយផ្នែកគឺជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។ លោកឪពុក និងអ្នកម្តាយខ្លះគិតថា...

អត្ថបទស្រដៀងគ្នា