កាលពីថ្ងៃទី ១២ កក្កដា ក្រុមហ៊ុន Twitter Inc បានដាក់ពាក្យប្ដឹងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk ដោយចោទថា មហាសេដ្ឋីរូបនេះបានរំលោភលើកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ និងស្នើឱ្យលោក Musk បង្ហើយការទិញដូរនេះ។
ក្នុងពាក្យបណ្ដឹង Twitter បានតវ៉ាអំពីការដែលលោក Musk មើលស្រាលច្បាប់ពាណិជ្ជកម្មរបស់រដ្ឋ Delaware ដោយសារបានប្ដូរផ្លាស់គំនិតតាមតែអំពើចិត្ត ធ្វើឱ្យមានការខាតបង់ដល់ក្រុមហ៊ុន បង្កការរអាក់រអួលដល់សកម្មភាព និងបំផ្លាញតម្លៃរបស់ភាគហ៊ុនិក។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ១២ កក្កដា នៅក្នុងទីផ្សារ New York ភាគហ៊ុនរបស់ Twitter មានតម្លៃ ៣៤.០៦ ដុល្លារ/ហ៊ុន កើន ៤.៣% ធៀបនឹងថ្ងៃជួញដូរមុននោះ ប៉ុន្តែនៅទាបជាងឆ្ងាយបើធៀបនឹងជាង ៥០ ដុល្លារ កាលពីអំឡុងពេលភាគីលោក Elon Musk និង Twitter យល់ព្រមទិញដូរបណ្ដាញសង្គមនេះក្នុងតម្លៃ ៥៤.២ ដុល្លារ/ហ៊ុន កាលពីចុងខែមេសា ២០២២។
រឿងក្ដីនេះ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា នឹងក្លាយជាសង្គ្រាមផ្លូវច្បាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ Wall Street ទាក់ទងនឹងក្រុមហ៊ុនខ្នាតយក្ស៕