កម្ពុជា បាននាំចេញទំនិញដែលមានតម្លៃសរុប ១១.៣៧ ពាន់លានដុល្លារអាម៉េរិក ទៅកាន់ទីផ្សារបរទេស នៅក្នុងឆមាសទីមួយឆ្នាំនេះ គឺកើន ៣៣.៩% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង។
ទិន្នន័យដែលត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រកាស បានឱ្យដឹងថា ក្នុងឆមាសដដែលនេះ កម្ពុជា ក៏ បាននាំចូលទំនិញដែលមានតម្លៃសរុប ១៥.៨៦ ពាន់លានដុល្លារ កើន ១១.៩%។
នៅក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ សហរដ្ឋអាម៉េរិក គឺជាទីផ្សារធំជាងគេបង្អស់របស់ កម្ពុជា បើធៀបនឹងឆមាសដំបូងនៃឆ្នាំ ២០២១ ដោយបាននាំចូលទំនិញពី កម្ពុជា សរុបជាទឹកប្រាក់ ៤,៦៤៨ លានដុល្លារ កើន ៥៤% ខណៈដែល វៀតណាម ឈរលំដាប់ទីពីរ ដោយ បាននាំចូលទំនិញពី កម្ពុជា គិតជាទឹកប្រាក់សរុប ១,១៧៤ លានដុល្លារ កើន ៣.៤%។
ប្រទេសចិន គឺជាទីផ្សារធំជាងគេបង្អស់របស់ កម្ពុជា ដោយបាននាំចូលទំនិញពី កម្ពុជា គិតជាទឹកប្រាក់ ៥,៣៧៤ លានដុល្លារ កើន ២៤.២% តាមពីក្រោយដោយ ទីផ្សារវៀតណាម (២,០៨៦ លានដុល្លារ) និង ទីផ្សារប្រទេសថៃ (២,០១៦ ដុល្លារ)៕