(សហរដ្ឋអាម៉េរិក)- គូស្នេហ៍ចំនួន ៥០០ គូ បាននាំគ្នារៀបការជាក្រុមនៅឯឧទ្យាន Damrosch នៅទីក្រុង New York ក្នុងព្រឹត្តិការណ៍ «ព្យាបាលរបួសក្រោយកូវីដ-១៩»។
កូនកំលោះ និងកូនក្រមុំដែលចូលរួមពិធីរៀបការនេះ ពាក់កម្រងផ្កាលើក្បាល ឬកាន់នៅនឹងដៃ ស្បថសច្ចានៅក្នុងពិធីរៀបការដែលមាន imam (មេដឹកនាំស្មារតីអ៊ិស្លាម) មួយរូប, បព្វជិតសាសនាយូដាមួយរូប និងអ្នកគង្វៀលនៃវិហារសាសនាគ្រីស្ទមួយរូប។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅទីក្រុង New York កាលពីថ្ងៃទី ១០ កក្កដា។
ក្នុងចំណោយកូនកំលោះ និងកូនក្រមុំ ៥០០ គូ មានគូស្នេហ៍ជាច្រើនគូបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាយូរមកហើយ ប៉ុន្តែមិនទាន់មានឱកាសរៀបការដោយសារតែបញ្ហាកូវីដ-១។ មនុស្សមួយចំនួនស្រក់ទឹកភ្នែកនៅពេលបានរៀបការនឹងគ្នានៅក្នុងព្រឹត្តិការណ៍នេះ។
មិនត្រឹមតែគូស្នេហ៍មិនទាន់បានរៀបការចូលរួមក្នុងព្រឹត្តិការណ៍នេះទេ សូម្បីតែគូស្នេហ៍ដែលបានរៀបការតាំងពីច្រើនទសវត្សរ៍មុនក៏បានចូលរួមរៀបការឡើងវិញផងដែរ។ ជាងនេះ ក្រៅពីគូស្នេហ៍ធម្មតា ក៏មានគូស្នេហ៍ «មិនធម្មតា» នោះគឺគូស្នេហ៍ភេទដូចគ្ន៕