លោកអ្នកដែលចង់ដឹងព័ត៌មានស្ដីពីសេវាសាធារណៈ អាចហៅទូរស័ព្ទទៅលេខ ១២៧៥ ដែលជាខ្សែទូរស័ព្ទរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ខ្សែទូរស័ព្ទនេះ នឹងទទួលឆ្លើយនូវសំណួរ ឬសំណូមពរពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងព័ត៌មានស្ដីពីសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ លើសេវាសាធារណៈ រួមមានដូចជា ការចុះបញ្ជីយានយន្ត, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) និងព័ត៌មានដែលទាក់ទងនឹងបណ្ណបើកបរយានយន្តជាដើម។ល។