នាព្រឹកថ្ងៃទី ០១ កក្កដានេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងសាំងនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១-១០ ខែកក្កដា ឆ្នាំ ២០២២។
យោងតាមការប្រកាសថ្មីរបស់ ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតានឹងត្រូវលក់ក្នុងតម្លៃ ៥,៨០០ រៀល/លីត្រ ពោលគឺនៅរក្សាតម្លៃដូចមុន។ ចំណែកប្រេងម៉ាស៊ូត ក្រសួងតម្រូវឱ្យលក់ក្នុងតម្លៃ ៦,២០០ រៀល/លីត្រ ពោលគឺចុះថ្លៃ ១០០ រៀល ធៀបនឹងការកំណត់តម្លៃមុននេះ។